មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តី នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង, រសៀលថ្ងៃអង្គារ ០២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូន មន្រ្តីនគរបាលចំនួន ២២៨នាក់ ស្រី ៤៤នាក់ ក្នុងនោះ តែងតាំងតម្លើងឋានៈថ្នាក់នាយផ្នែក នាយ នាយរងផ្នែក និង ថ្នាក់នាយ-នាយរងប៉ុស្តិ៍ ចំនួន ៧១នាក់ និង បំពាក់ឋានន្តរស័ក្តិ ចំនួន ១៥៧នាក់ រួមមាន៖

-ថ្នាក់អនុសេនីយ៍ឯក ចំនួន ១៨ នាក់


-ថ្នាក់អនុសេនីយ៍ទោ ចំនួន ៤២ នាក់
-ថ្នា់ក់អនុសេនីយ៍ត្រី ចំនួន ២៧ នាក់
-និង ថ្នាក់ព្រិន្ទបាលឯក ចំនួន ៧០ នាក់

ពិធីនេះប្រព្រឹតិ្តទៅក្រោម អធិតីភាពលោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលពីលោក-លោកស្រីស្នងការរង, អនុប្រធានការិយាល័យកណ្ដាល, នាយការិយាល័យ, អធិការ-អធិការរងនគរបាលក្រុង-ស្រុក សរុបមានចំនួន ២៧៧ នាក់ ៕




Leave a Reply

Your email address will not be published. Required fields are marked *