មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ទំនិញខូចគុណភាព ២៥តោន ដែលនាំចូលតាមច្រកកំពង់ផែ សមុទ្រ

ចេញផ្សាយ ៖ ថ្ងៃព្រហស្បតិ៍ ១១រោជ ខែបុស្ស ឆ្នាំច សំរឹទ្ធសក័្ត ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩


ព្រះសីហនុ ៖​ ទំនិញខូចគុណភាពមានដូចជាគ្រឿងទេស ភេសជ្ជៈ បន្លែ និងខ្ទឹមស ទម្ងន់​ ២៥តោន ដែលនាំចូលដឹកតាមកុងតឺន័រ តាមច្រកកំពង់ផែ សមុទ្រអន្តរជាតិក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចមន្ត្រីសាខាកាំកុង ត្រូលខេត្តព្រះសីហនុ រកឃើញថា មានសារធាតុថ្នាំគីមីកសិកម្មលើសកម្រិត មិនអនុញ្ញាតយកទៅធ្វើចរាចរណ៍នៅលើទីផ្សា ក្នុងខេត្តព្រះសីហនុ ក៏ដូចក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះវាបណ្តាលឱ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋ​ អ្នកបរិភោគ និងត្រូវបានដកហូតយកមកកំទេចចោល នៅទីលានចាក់សំរាម មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមដុតកម្ទេចចោលពីលោក​ ប៉ាន សូរសក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម​ យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត ។

លោក​ ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ទំនិញដែលដឹកតាមកុងតឺន័រមានទម្ងន់ ២៥តោននេះ គឺជាទំនិញ មានប្រភពនាំមកពីប្រទេសចិន ចូលតាមច្រកកំពង់ផែសមុទ្រអន្តរជាតិ ក្រុងព្រះសីហនុ ដែលមន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តព្រះសីហនុ រកឃើញថា មានសារធាតុថ្នាំពុលកសិកម្ម ដែលជាថ្នាំគីមីបាញ់សម្លាប់ សត្វល្អិត កុំឱ្យបំផ្លាញដំណាំ ដោយសាថ្នាំនេះវាលើសកម្រិតកំណត់ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគ ដូចជាប៉ះពាល់ដល់ប្រពន្ធ័សរសៃ ប្រសាទ កើតជម្ងឺមួយចំនួនដូចជា៖ រាក ក្អួត ញរ័ ប្រកាច់ ពិបាកដកដង្ហើម ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលដល់ស្លាប់ថែមទៀតផង ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអាជីវករ មុននឹងទិញ ឬលក់ត្រូវពិនិត្យអំពីគុណភាព សុវត្ថិភាពចំណីអាហារ និងផលប៉ះពាល់ ដល់សុខុមាលភាពរបស់បងប្អូន ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ៕




Leave a Reply

Your email address will not be published. Required fields are marked *