មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ចាប់ខ្លួនបានហើយ! ជនសង្ស័យដែលលួចដាក់បង្កៃគ្រាប់បែក ក្នុងកាស៊ីណូហ្គោលឌែនក្រោន  

ចេញផ្សាយ ៖ ថ្ងៃអង្គារ ៨ កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ អង្គភាព សម្លេងមាតុភូមិ

ប៉ោយប៉ែត៖ ឃាត់ខ្លួន ជនសង្ស័យម្នាក់ យកទៅសួរនាំ ពាក់ព័ន្ធពាក់ព័ន្ធករណីបង្កៃគ្រាប់បែក ក្នុងកាស៊ីណូហ្គោលឌែនក្រោន របស់ឧកញ៉ា កុក អាន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមរំលឹកថាវេលាម៉ោង១៧ និង១០នាទីយប់ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅក្នុងអគារក្រុមហ៊ុន កាស៊ីណូហ្គោលឌែន ក្រោន វិន័រ របស់ លោកឧកញ៉ាកុកអាន ស្ថិតនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជនសង្ស័យឈ្មោះឡាយ គឹមលាង ហៅម៉ៅ អាយុ៣៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើតជំរុំសាយធូ ព្រំដែន ទីលំនៅបច្ចុប្បន្នគ្មាន បានចូលទៅក្នុងបន្ទប់ទឹករួម ក្នុងកាស៊ីណូហើយយកចេញ ឧបករណ៍មួយ សង្ស័យជាគ្រឿងផ្ទុះ មកហែកទើបសន្តិសុខក្រុមហ៊ុន បានឃើញដេញឲ្យយកមកដាក់ នៅមុខកាស៊ីណូ ។

លុះដល់ម៉ោង១៩ និង៤០ នាទីយប់ ដោយមានការឯកភាព ពីថ្នាក់ដឹកជំនាញ ទើបអង្គភាពស៊ីម៉ាក់ ធ្វើការកម្ទេច និងបំផ្ទុះគ្រាប់បែកនោះ ចោលតែម្ដង៕




Leave a Reply

Your email address will not be published. Required fields are marked *