មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ថៅកែហាងលក់ទូរសព្ទ័ដៃទំនើប យីហោ “សុខម៉េង” ផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សនៅជនបទដែលកំពុងមានការខ្វះខាត

អត្ថបទ៖អនឡាញរីផតធើ

ខេត្តពោធិ៍សាត់៖ ឃើញហើយពិតជាសរសេីរបងស្រីណាស់ ហើយនេះគឺជាទឹកចិត្តដ៏ល្អរបស់បងស្រី ឡេង សុខម៉េង ដែលបងស្រីគ្រាន់តែជាអាជីវករលក់ទូរសព្ទ័ដៃទំនើប និងទាន់សម័យម្នាក់យីហោ “សុខម៉េង” ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ តែបងស្រីបានចូលរួមចែករំលែកនូវធនធានផ្ទាល់ខ្លួន ជាមួយនឹងក្តីស្រលាញ់ ដើម្បីចូលរួមជួយជាសម្ភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រ ដែលរៀននៅសាលាតាមជនបទ ចំនួន៥ជារៀងរាល់ឆ្នាំ។

ហើយទាំងនេះគឺជាទង្វើដ៏ល្អ ដែលសង្គមបច្ចុប្បន្នទាមទាចង់អោយមានមនុស្សគ្រប់រូបចេះចែករំលែកនូវក្តីស្រលាញ់អោយគ្នាទៅវិញទៅមក ដោយមិនសំដៅតែលើការចែកទ្រព្យសម្បត្តិនោះទេ គឺគ្រប់អ្វីៗដែលយើងមាន គឺជាទឹកចិត្ត ដើម្បីអោយសង្គមមួយនេះពោពេញទៅដោយក្តីស្រលាញ់ ។

សិស្សានុសិស្សក្រីក្រដែលរៀននៅទាំង៥សាលាមាន៖ បឋមសិក្សាត្រពាំងឃ្លៃ បឋមសិក្សាតាកែវក្រោម បឋមសិក្សាបាយឃ្លះ បឋមសិក្សាថ្គោលអណ្ដែត និងអនុវិទ្យាល័យថ្គោលអណ្ដែត ដែលមានទីតាំងស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើយោងតាមប្រភពម្ចាស់គណនេយ្យហ្វេសប៊ុក “Thor Sothea” បានសរសេរបង្ហោះកាលពីថ្មីៗនេះ ៕




Leave a Reply

Your email address will not be published. Required fields are marked *