មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

គ្រឿងញៀនជិត ១៦ គីឡូក្រាម ត្រូវបានកងកម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង ធ្វើការបង្ក្រាប

ចេញផ្សាយ ៖ ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ ៖ អង្គភាព សម្លេងមាតុភូមិ

ខេត្តបាត់ដំបង ៖ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារ រ បស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ស្ដីអំពី ភារៈកិច្ច ជាប្រចាំ គឺការងារ បង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់ លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំ បញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ ត្រី មាស សុវណ្ណ មេបញ្ជាការ អហ.ខេត្ត បាត់ដំបង នៅវេលាម៉ោង ១១ ថ្ងៃត្រង់ ត្រូវនឹងថ្ងៃ (ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩) កម្លាំងជំនាញអហ.ខេត្តបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យ ចំនួនបាន ៣ នាក់ ត្រង់ចំណុច ក្រុមទី៨ ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង និង ដកហូតវត្ថុតាង ថ្នាំញៀន សរុបទម្ងន់ ១៥,៨ គីឡូក្រាម ក្នុងនោះ ៖ ប្រភេទថ្នាំញៀនម្សៅក្រាមពណ៌សថ្លារឹង (ទឹកកក) មានទម្ងន់ ៩,៧០ គីឡូក្រាម និង ថ្នាំគ្រាប់ ប្រភេទ (WY) ទម្ងន់ ៦,១០ គីឡូក្រាម ។
បច្ចុប្បន្នមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី ៕




Leave a Reply

Your email address will not be published. Required fields are marked *