មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ឯកឧត្តម ថង សាវុន សមាជិកអចិន្រ្តៃយ៍សហភាព សហព័ន្ធយុវជនកម្ពុជាអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតទូទាំងប្រទេសលើកទី៤នៅខេត្តមណ្ឌលគិរី

ចេញផ្សាយ ៖ ថ្ងៃសៅរ៍ ១១កើ ខែមាឃ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

ខេត្តមណ្ឌលគិរី៖ ថ្លែងកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម ថង សាវុន សមាជិកអចិន្រ្តៃយ៍ សហភាព សហព័ន្ធកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធកម្ពុជា បានមានប្រសាសន៍ យ៉ាងមុតមាំថា សមិទ្ធិផល និងបទពិសោធន៍ នៃភាពជោគជ័យរបស់សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី និងក្លាយជាគំរូដឹកនាំដ៏ល្អប្រសើរ ក្នុងការជម្រុញសកម្មភាព បេសកកម្មរបស់សហភាព សហព័ន្ធយុវជនកម្ពុជា ឲ្យកាន់តែផុសផុលខ្លាំងឡើងថែមមួយកម្រិតទៀត ដោយពង្រឹងសកម្មភាពសហភាព សហព័ន្ធយុវជនកម្ពុជានៅខេត្តមណ្ឌលគិរី ក្លាយជាជាមជ្ឈមណ្ឌលយ៉ាងសំខាន់សម្រាប់យុវជនប្រចាំខេត្ត ឯកឧត្តម ថង សាវុន មានប្រសាសន៍បែបនេះខណៈដែលឯកឧត្តម អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតទូទាំងប្រទេសលើកទី៤ របស់សហភាព សហព័ន្ធយុវជនកម្ពុជា
ដែលបានប្រព្រឹត្តទៅនៅអាគារក្រុមប្រឹក្សាសាលាខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក លោកស្រី អ្នកនាងកញ្ញា ដែលជាសមាជិក សមាជិកាជិតមកពីបណ្តាក្រុងស្រុកប្រមាណជា២០០នាក់។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ដើម្បីឈានដល់ក្នុងការបន្តបេសកកម្មរបស់ខ្លួន ដោយទំនួលខុសត្រូវចំពោះប្រទេសជាតិ ក៏ដូចជាពង្រីកកិត្យានុភាពកម្ពុជានៅកម្រិតតំបន់ និងអន្តរជាតិឱ្យបានកាន់តែល្អប្រសើរ សូមឲ្យសមាជិក សមាជិកាទាំងអស់ត្រូវខិតខំបន្តទៅទៀត ចូលរួមឲ្យកាន់តែសកម្មក្នុងការកសាងអភិវឌ្ឍប្រទេសជាតិមាតុភូមិ ខិតខំរៀនសូត្រលត់ដំខ្លួន ក្នុងចលនារបស់ប្រជាជនមហាជន ដើម្បីក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត មានស្មារតីស្នេហាជាតិ មានសម្ថភាព មានគុណភាព និងឆន្ទៈមោះមុតក្នុងការថែរក្សាឯករាជ្យ អធិបតេយ្យភាព បូរភាពដែនដី ឲ្យបានរឹងមាំគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា តាំងនាមឲ្យ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង នៃថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តទាំងមូល ដែលបានលៈបង់កម្លាំងកាយចិត្ត ក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

បើតាមការលើឡើងរបស់លោក ឈឹម កាន ប្រធានសហភាព សព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរីបានឲ្យដឹងថា ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៩បានពង្រីកសមាជិក សមាជិកា នៅតាមបណ្តាក្រុងស្រុកបានចំនួន៧០៦នាក់ក្នុងនោះស្រីចំនួន២០៣នាក់ ចូលរួមការងារសង្គមចំនួន២០៦លើក មានសមាជិក សមាជិកាចូលរួមចំនួន៦២២នាក់ សរុបជាថវិកា៦៤,៨៧២,៧៥៧រៀលក្នុងនោះបានសហការជាមួយមូលនិធិកង់គន្ធបុប្ផា ដើម្បីកុមារកម្ពុជា០២លើក រដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គភាពជុំវិញខេត្ត ប្រមូលថវិកាពីសប្បុរសជនបានចំនួន៣៧,៨១០,៧៥៧រៀល៕




Leave a Reply

Your email address will not be published. Required fields are marked *