មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិនាធិការដ្ឋានថ្មីនៅខេត្តមណ្ឌលគិរី។

ចេញផ្សាយ ៖ ថ្ងៃ ច័ន្ទ១៤ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ ៖ អង្គភាព សម្លេងមាតុភូមិ


ថ្លែងក្នុងពិធីនេះនាយឧត្តមសេនីយ៍បានមានប្រសាសន៍ថាមេបញ្ជាការគ្រប់ជាន់ថ្នាក់កងរាជអាវុធហត្ថត្រូវធ្វើការដឹកនាំគ្រប់គ្រងបញ្ជាកម្លាំងក្រោមឪវាទឲ្យបានល្អ ដើម្បីចូលរួមចំណែក និងសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចនានាជាប្រចាំ ថែរក្សាការពារសណ្ដាប់ធ្នាប់ សន្តិសុខសង្គម និងត្រូវបង្ក្រាបបទល្មើសផ្សេងៗដែលកើតមានអោយបានជោគជ័យ។

– ការដឹកនាំកងទ័ពត្រូវអប់រំហ្វឹកហ្វឺនកងទ័ពឲ្យមានសមត្ថភាពគ្រប់គ្រាន់ មានអត្តចរឹកត្រឹមត្រូវ សីលធម៌ ស្អាតស្អំ យល់ច្បាស់អំពីកាតព្វកិច្ច ភារកិច្ចដោយស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានលះបង់គ្រប់កាលៈទេសៈដែលជាតិត្រូវការ។
– ការកសាងអង្គភាព ត្រូវឲ្យមានការរីកចម្រើន មានកន្លែងធ្វើការសមរម្យ មានសណ្ដាប់ធ្នាប់ ការកសាងអាគារអង្គភាពត្រូវមានរចនាបថជាខ្មែរ។ លោកបន្តថា ការចិញ្ចឹមទ័ពត្រូវថែរក្សាសុខភាព ថែទាំគ្រឿងបំពាក់ សម្លាក់បំពាក់និងមានកន្លែងស្នាក់នៅត្រឹមត្រូវ និងត្រូវថែទាំសម្បត្តិរបស់អង្គភាពឲ្យបានគង់វង្សល្អ។
– ការដឹកនាំកងទ័ពត្រូវធ្វើតាមពាក្យស្លោក កងទ័ពជាកូនចៅប្រជាជន ធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជន មកនៅឲ្យប្រជាជនស្រលាញ់ ទៅអោយប្រជាជននឹក ត្រូវមានទំនាក់ទំនង់ល្អជាមួយ អាជ្ញាធរ ជាមួយមហាជន និងជាមួយសមត្ថកិច្ចគ្រប់ប្រភេទ។

– លោកឧត្តមសេនីយ៍ ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឲ្យដឹងថា ÷
ការកសាង និង ពិធិបញ្ចុះបឋមសិលាសាងសង់អាគារសេនាធិការដ្ឋានថ្មីនេះ គឺមានការណែនាំ និងបញ្ជាដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងអោយសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានកន្លែងធ្វើការត្រឹមត្រូវ ដើម្បីឆ្លើយតបទៅតាមសំណូមពរ និងសេចក្តីត្រូវការ ស្របតាមការវិវឌ្ឍន៍ និងរីកចម្រើនរបស់អង្គភាពកងរាជអាវុធហត្ថពីមួយថ្ងៃទៅមួយថ្ងៃ ។
– លោកបន្តថា អាគារថ្មីនេះ មានទំហំបណ្ដោយប្រវែង ៥៦ ម៉ែត្រនិង ទទឹង ១១ម៉ែត្រ និង(មានវេរ៉ងដា) ទំហំ ៧ម៉ែត្រ គុណ ៨ ម៉ែត្រ មានកំពស់៣ជាន់ រយះពេលសាងសង់ចំនួន០២ឆ្នាំ ដោយចំណាយថវិការសរុប៦៥ម៉ឺនដុល្លាអាមេរិច។

ក្នុងនោះថវិការរបស់ នាយឧត្តមសេនីយ៍ សៅ សុខា ១០ ម៉ឺនដុល្លា រួមនិងថវិការរបស់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី០១ម៉ឺនដុល្លាផងដែរ ៕




Leave a Reply

Your email address will not be published. Required fields are marked *