មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ​យើងជួ​បជុំអតីតយុវជន និងយោ​ធិនពិ​ការនៅថ្ងៃនេះគឺ ​រំលឹកអតីតកាលដ៏ឈឺចា​ប់ដែលខ្មែ​រសម្លាប់ខ្មែរ

ចេញផ្សាយ ថ្ងៃច័ន្ទ៦កើត ខែផល្គុនឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវ និងថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ

ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពាជាតិ ថ្លែងក្នុងពិធី ចុះសួរសុខទុក្ខយោធិនពិការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ នាថ្ងៃ អាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេច ពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពាជាតិ និងថា្នក់ដឹកនាំក្រសួងការពាជាតិ អគ្គមេបញ្ជាការ​ កងទ័ព​ជើង​គោក​ ដែលជាការយកចិត្តទុកដាក់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុនសែន ជាប្រមុខ​ ដែលលោកតែងតែគិតគូរពីកងទ័ព មិនថាអតីតយុទ្ធជន​ ឬជនពិការនោះទេ លោកបានខិតខំគៀងគរ ក៏ដូចជាការដាក់ចេញនូវយន្តការដើម្បីជួយដល់យោធិន​ គ្រួសារយោធិន​ និងយោធិនពលីមរណ: ពិការ​ អតីត​យុវជន​។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាន៍ថា យើងជួបជុំអតីតយុវជន និងយោធិនពិការនៅថ្ងៃនេះគឺទី១ បង្ហាញពីអតីតកាលដ៏ជូរចត់របស់យើងដែលបានបន្សល់ទុកដោយសារសង្គ្រាមកុមាកំព្រា​ ស្ត្រី​មេម៉ាយ​ និង​យោធិនពិការ​។​ ទី២ គឺ​បង្ហាញពីការចូលរួមអំពីយោធិនបន្តវេន ទទួលមរតកពីសន្តិភាពដែលបានពីការលះបង់ពីរៀមច្បងជំនាន់មុន និងជាយោធិនទទួលភារកិច្ចបន្តវេនការពារជាតិ ការពាបូរណភាពទឹកដី​ ការពារមិនអោយមានសង្គ្រាមរវាងខ្មែរ និងខ្មែរម្តងទៀត​ ការពារមិនអោយភាពឈឺចាប់ត្រឡប់មកវិញម្តងទៀត។ ហើយសិស្សានុសិស្សនៅទីនេះជាអ្នកទទួលមរតកសន្តិភាពមានឱកាសកសាងប្រទេសទៅថ្ងៃអនាគត។ ដូច្នេះការជួបជុំគ្នាថ្ងៃនេះក្រោមអត្ថន័យ៣ ១-រំលឹកអតីតកាលដ៏ឈឺចាប់ដែលខ្មែរសម្លាប់ខ្មែរ ២-ជួបជុំអប់អរសាទរសមិទ្ធិផលដែលបាននឹងកំពុងកើតមាន និងទី៣ គឺរួមគ្នាការពារសុខសន្តិភាព​ ដើម្បីយើងអភិវឌ្ឍបន្តទៀត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថា ជាអកុសលដែលប្រទេសយើងបានធ្លាក់ចូលក្នុងសង្គ្រាម ប្រជាជនស្លាប់ បន្សល់ទុកស្រ្តីមេម៉ាយ និងក្មេងកំព្រាមកដល់ពេលនេះ យុទ្ធមិត្តរបស់យើងបានស្លាប់ យើងមានសំណាងជាងគាត់ត្រង់ថាយើងនៅរស់ មានឱកាសបានជួបជុំ ហើយក៏ជាមោទនភាពដែលបានមើលឃើញការអភិវឌ្ឍន៍ដូចសពថ្ងៃនេះ។ កាលពីអតីតកាល កន្លែងនេះជាកន្លែងចំបាំង រវាងខ្មែរនិងខ្មែរ តែថ្ងៃនេះកន្លែងនេះជាកន្លែងដែលយើងជួបជុំគ្នា ជួបជុំអបអរសាទរសប្បាយរីករាយចំពោះអ្វីដែលយើងមានបានពេលនេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា គោលនយោបាយរដ្ឋាភិបាល គឺបានយកចិត្តទុកដាក់លើអតីតយុទ្ធជន ខិតខំបង្កើនប្រាក់សោធននិវត្តន៍មិនឲ្យមានគំលាតគ្នាខ្លាំងរវាងអ្នកចូលមុន
និងចូលក្រោយ​ និងបានសាងសង់ផ្ទះជូនអតីតយោធជន ចែកដី ចែកផ្ទះ និងការកសាងហេដ្ឋារចនសម្ព័នផ្សេងៗ។ ជាក់ស្តែង ការៀបចំឲ្យមានមណ្ឌលអភិវឌ្ឍន៍នេះក៏ជាគោលនយោបាយមួយដែលបានលើកកំពស់ និងការយកចិត្តទុកដាក់ការរស់នៅរបស់យោធិនពិការ ដែល​យើងបានប្តូរពីមណ្ឌលយោធិនពិការតូចមួយកន្លែង​នៅកៀនស្វាយ​ ហើយមកដល់ពេលនេះយើងមាន ៣១៧កោះស្លាកំពត ៣១៧គូលែនសៀមរាប និង៣១៧ភ្នំឆ័ត្រនេះ ដែលបានរៀចំផ្ទះ និងដីធ្វើកសិកម្ម មិនត្រឹមតែប៉ុណ្ណោះក៏បានផ្តល់អាទិភាពដល់កូនយោធិនអោយមានឱកាសចូលបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទផងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ផងដែរថា ការយកចិត្តទុកដាក់ទាំងនេះជាការតបស្នងដល់ការលះបង់របស់អតីតយុទ្ធជន និងជនពិការដែលបានលះបង់ពលីកម្មគ្រប់បែបយ៉ាងដើម្បីប្តូរយកសន្តិភាពមកជូនប្រជាជនដូចសព្វថ្ងៃនេះ​ លះបង់មិនអោយយោធិនយើងសម្លាប់ខ្មែគ្នាឯងទៀត​ តែហ្វឹកហ្វឺនដើម្បីការពារជាតិប្រឆាំងការឈ្លានពាន។ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់លើយោធិនពិការជាងគេ ព្រោះលោកក៏ជាយោធិនពិការមួយរូបផងដែល សម្តេចពិការភ្នែកក្នុងសមរភូមិរំដោះប្រទេសជាតិឲ្យមានសុខសន្តិភាព និងមកដល់ពេលនេះអំបែងគ្រាប់នៅសល់ក្នុងខ្លួនលោកនៅឡើយទេ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់មណ្ឌលអភិវឌ្ឍយោធិនពិការ៣១៧ភ្នំឆ័ត្រ ដែលបានខិតខំ និងកសាងសមិទ្ធផលជាច្រើន។ នេះគឺជាលើកទី២ ដែលបានមកដល់មណ្ឌលអភិវឌ្ឍន៍៣១៧ ភ្នំឆ័ត្រ ដែលមានភាពខុសប្លែកគ្នាខ្លាំង ដែលពីមុននោះមិនទាន់មានការរីកចម្រើន ទាំងអាគារ​ ហេដ្ឋារចនាសម្ព័ន្ធ​នៅមិន​ទាន់​មាន​ ដីមួយចំនួននៅជាចំការមីននៅឡើយ នេះជាការប្រឹងប្រែងពីប្រធានមណ្ឌល និងផ្នែកដែលពាក់ព័ន្ធដទៃទៀត៕




Leave a Reply

Your email address will not be published. Required fields are marked *