មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ម្ចាស់ក្លឹបកំសាន្ត​”រ៉ុក”ត្រូវតែប្រឈមមុខច្បាប់​បើជាប់ពាក់ព័ន្ធ​ជាមេខ្លោងគ្រឿងញៀន​

ចេញផ្សាយ ថ្ងៃច័ន្ទ៦កើត ខែផល្គុនឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវ និងថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ

ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588


រាជធានីភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រ​​ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ​​សម្តេចតេជោ ហ៊ុន សែន បានសម្តេែងភាពរីក​រា​យដែលសមត្ថកិច្ចបានបង្រ្កាបសំបុកគ្រឿងញៀនដ៏ធំមួយនៅក្នុងក្លឹបកម្សាន្តរ៉ុក កាលពីថ្ងៃទី២​៣ ​ខែកុម្ភៈ ​ឆ្នាំ ​២០១៩​ ​​​​​​​កម្លាំងសមត្ថកិច្ចនៃស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ​បានបើក​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុ​ក់​ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនី​វង្ស ​សង្កាត់​ទន្លេ​បា​សា​ក់ ខណ្ឌ​ចំការ​មន ​រាជ​ធានី​ភ្នំ​ពេញ​ដោយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៣១១​ នាក់​ ដែល​ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​ ១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿង​ញៀន​ជាង​ ៣៩​ គីឡូ​ក្រាម​ និង​សារធាតុ​ញៀន​ជា​ទឹក៩​គីឡូ​ ២ ​ខាំ ​ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​១២ និង​កាំ​ភ្លើង​ខ្លី ​១ដើម។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច​ អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ដែលបានបញ្ចប់​ ការសិក្សាដោយជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឲ្យកម្លាំង​ សមត្ថកិច្ចទាំងអស់តាមស្វែងរកមេខ្លោងគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ុក (Rock) ឲ្យ​ឃើញហើ​ យត្រូវចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូ​ ច្នេះថា៖«ឆ្លងកាត់អាកន្លែងចង្រៃមួយនោះដែល​ ទើបនឹងរកឃើញថ្មីៗ អារ៉ុក (Rock)។យើងក៏​ មានការភ្ញាក់ផ្អើលដែរ ហេតុអ្វីក៏តំបន់មួយនេះ​ទៅជាកន្លែងបំផ្លាញដល់សេចក្តីសុខរបស់ប្រជាជន ខ្ញុំពិតជាមានការរីករាយណាស់ ដែលនគរ​ បាលរបស់យើងបានបង្រ្កាបទាន់ពេលវេលា គួរ​ តែបង្រ្កាបឲ្យ​បានមុនហ្នឹងទៅទៀត ប៉ុន្តែយើងទើ​ បតែបង្ក្រាបបានជិតក្បែរសាលាបែរជាមានកន្លែងគ្រឿងញៀនមិនតូចនៅកន្លែងនេះ ។

សម្តេចបានបន្តថា «ដូច្នេះសង្ឃឹមថាក្រសួងម​ ហាផ្ទៃ នឹងបន្តចាត់វិធានការលើបញ្ហានេះ បូកជា​មួយការដំណើរការក្តីរបស់តុលាការត្រូវតែម៉ឺងម៉ាត់ ជាមួយនឹងការមិនវិលត្រឡប់នៃច្បាប់អំពើពា​ លាអាវ៉ាសែ សម្រាប់កន្លែងមួយនេះដែលត្រូវដា​ ក់ទោសទណ្ឌឲ្យ​បានធ្ងន់ធ្ងរ ហើយស្វែងរកឲ្យ​ដ​ ល់ទីជម្រៅ នូវមេខ្លោងរបស់វានៅកន្លែងណាមិន​ មែនរករឿងកម្មករតូចតាចទេ ប៉ុន្តែរឿងវាជ្រៅទៅ​ ពីនេះ អញ្ចឹងត្រូវរកឲ្យ​ឃើញព្រោះអ្វីដែលមាន​ នៅក្នុងដៃរួចទៅហើយគឺជាមធ្យោបាយដើម្បីឈានទៅរកការជីករឹសគល់ នៃអ្នកជួញគ្រឿង ញៀនក៏ដូចជាអ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះ »៕​




Leave a Reply

Your email address will not be published. Required fields are marked *