មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ត្រូវសមត្ថកិច្ចចាប់ខ្លួន  

ចេញផ្សាយ ថ្ងៃ អង្គារ ៧ កើត ខែផល្គុនឆ្នាំច សំរឹទ្ធិស័ក២៥៦២ ត្រូវ និងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

ភ្នំពេញ​៖​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ បញ្ជាក់​ថា​នៅ​ព្រលប់​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ សមត្ថកិច្ច​ បាន​ចាប់​ខ្លួន​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ដេីម្បី​សាកសួរ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដ៏​ច្រើន​សម្បើម​ ។

ការ​ចាប់​ខ្លួន​ឧកញ៉ា​ គិត​ ធាង​ ក្នុង​ភូមិគ្រឹះ​ក្នុង​ខណ្ឌ​ទួលគោក​ នេះ​ បន្ទាប់​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ប្រកាស​បញ្ជាឱ្យស្រាវជ្រាវ ស៊ើបអង្កេត ដល់​ឫស​គល់​ពាក់ព័ន្ធមេខ្លោង និង​ អ្នក​នៅពីក្រោយ នៃអំពើជួញដូរគ្រឿងញៀនដ៏ធំ​សម្បើម​របស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក​ ។

សម្តេច​តេជោ​ សង្កត់​ធ្ងន់​ថា​ “យើងមិនអាចអត់ឱនឱ្យបានឡើយ”។

ប្រសាសន៍​សម្តេច​តេជោ​ ធ្វើ​ឡើង​ក្នុង​ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ។

ទោះបី​យ៉ាងណា​ ពេល​នេះ​ នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​នៅ​ឡើយ​ទេ​ ៕




Leave a Reply

Your email address will not be published. Required fields are marked *