ចេញផ្សាយ ៖ ថ្ងៃពុធ ១៥ កើត ខែ ផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែ មិនា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588
ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី១៩ មិនា ២០១៩ ក្រោយរដ្ឋបាលខេត្តប្រកាសរំសាយការជួបជុំ ក្រោមមូលហេតុស្ថាប័នជំនាញពាក់ព័ន្ឋអវត្តមាន ត្រូវលើកទៅធ្វើនៅពេលក្រោយ។
លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដោយថ្នាក់ដឹកនាំចង់បានសមភាពគណៈកម្មាធិការដីរដ្ឋថ្នាក់ខេត្តទាំងអស់ចូលរួម ដើម្បីឲ្យបានដឹងឮទាំងអស់គ្នា។ដោយសារថ្ងៃនេះគណៈកម្មាធិការមួយចំនួនជាប់រវល់មិនបានចូលរួម ដូច្នេះត្រូវលើកទៅធ្វើពេលក្រោយ។ហើយរដ្ឋបាលខេត្តនឹងផ្តល់ដំណឹងជូនពីរថ្ងៃមុន ដើម្បីរៀបចំកិច្ចការងារឲ្យបានរលូន។
លោក ក្រើង តុលា សមាជិកគណៈកម្មការភ្នំដោះក្រមុំបានឲ្យដឹងថា លោកពិតជាមានការសោកស្តាយ ខណៈដែលប្រជាពលរដ្ឋខិតខំមកពីឆ្ងាយដើម្បីចូលរួមពិនិត្យមើលការចុះអនុវត្តរបស់អាជ្ញាធរជុំវិញបញ្ហាដីភ្នំដោះក្រមុំ ដែលបានអូសបន្លាយជាច្រើនឆ្នាំ។លោក តុលា ថា ការប្រកាសរំសាយរបស់អាជ្ញាធរ គឺមិនមានហេតុផលជាក់លាក់។
អ្នកស្រី ភ្លឹក ភារម្យ ជនជាតិដើមភាគតិចរស់នៅភូមិឡៅកា ក្រុងសែមនោរម្យ បានឲ្យដឹងដែរថា ប្រជាជនពិតជាចង់បញ្ចេញដើម្បីចូលរួមជាមួយអាជ្ញាធរ ក្នុងការរកដំំណោះស្រាយជុំវិញរឿងរ៉ាវដីធ្លីភ្នំដោះក្រមុំនេះ។អ្នកស្រីបន្តថា អ្នកដែលបានចូលរួមកាលពីព្រឹកមិញ មិនសប្បាយចិត្តនោះទេ ព្រោះអាជ្ញាធរបានអះអាងថា នឹងរៀបចំការងារបោះបង្គោលកំណត់ព្រំដីនៅថ្ងៃទី១៩ មិនា ប៉ុន្តែបែរជាត្រូវលើកថ្ងៃទៅវិញ។
លោក ស្រូយ ខេត ប្រធានសមាជិកឧត្តមក្រុមព្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ នឹងជាប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យ បានលើកឡើងថា តាមឆន្ទះរបស់ប្រជាពលរដ្ឋជនជាតិដើមរស់នៅខេត្តមណ្ឌលគិរី ពួកគាត់ចង់បានដីមជ្ឈមណ្ឌលជនជាតិដើមភាគតិចត្រលប់មកវិញទាំងអស់ ទៅតាម សជណ ដែលមិនអាចរំលោភបានទេ។លោកស្រូយ ខេត បានហៅសកម្មភាពរបស់អាជ្ញាធរនៅពេលនេះថា គឺមិនសមហេតុផល ។