មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ឧត្តមសេនីយ៍ទោស្នងការខេត្តមណ្ឌលគិរីប្រារព្ធពិធីសំណេះសំណាលនិងសួរសុខទុក្ខនគរបាលមានជម្ងឺ

ចេញផ្សាយ ៖ ថ្ងៃ សៅរ៍ ៣ រោជ ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែ មិនា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

មណ្ឌលគិរី៖ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៣ខែមិនានេះ បានប្រារព្ធនូវកម្មវិធីសំណេះសំណាលនិងអបអរសាទរខួបលើកទី១០៨នៃទិវាសិទ្ធនារីអន្តរជាតិ០៨មិនា ក្រោមវត្តមានលោកឧត្តមសេនយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។

ក្នុងពិធីនៃទិវាខាងលើលោកឧត្តមសេនីយ៍ទោស្នងការមានមតិសំណេះសំណាលជាមួយអស់លោកលោកស្រីដែលជាមន្ត្រីក្រោមឱវាទចំនួន៩៩រូបប្រកបដោយភាពស្និតស្នាលនិងសាមញ្ញបំផុត។ហើយលោកឧត្តសេនីយ៍ទោបានផ្តល់ជាកាដូរអនុស្សាវរីយ៍កងកម្លាំងនគរបាលជានារីចំនួន៧៥រូប ដោយម្នាក់ៗទទួលបានសំពត់ហូល ម្នាក់១ និងថវិការចំនួន០៤មុឺនរៀលផងដែរ។

ជាមួយគ្នានោះក្នុងនាមជាអាណាព្យាលលើមន្ត្រីក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្តមួយនេះ បានបន្តសួរសុខទុក្ខលោកវរៈសេនីយ៍ទោខឿន កំសត់ ដែលមានតួនាទីនាយរងការិយាល័យអក្សរសម្ងាត់បន្តផងដែរ។

លោកឡោ សុខា ស្នងការនគរបាលខេត្តបញ្ជាក់ថា លោកខឿន កំសត់ បានធ្លាក់ខ្លួនឈឺពុំអាចទៅបំពេញភារកិច្ចមួយរយៈទៅហើយ។លោកថាអ្នកជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះផ្ទាល់ខ្លួនស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ឧត្តសេនីយ៍ទោស្នងការបញ្ជាក់បន្ថែមថាដោយទឹកចិត្តសប្បុរស ក្នុងនាមជាកងកម្លាំងបំពេញភារកិច្ចក្នុងអង្គភាពតែមួយ មានតែសមជូនពរលោកនាយរងការិយាល័យ អោយឆាប់ជាពីជម្ងឺ ដើម្បីឆាប់វិលទៅបំពេញភារកិច្ចក្នុងអង្គភាពវិញ។មិនតែប៉ុននោះក្នុងការសួរសុខទុក្ខនេះ កម្លាំងនគរនៃយើងបានជួយឧបត្ថមប្រាក់១លាន៤សែនរៀល ព្រមទាំងគ្រឿងឧបភោគនិងបរិភោគមួយចំនួមបន្ថែមផងដែរ៕




Leave a Reply

Your email address will not be published. Required fields are marked *