មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារសព និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

ចេញផ្សាយ ៖ ថ្ងៃ អាទិត្យ ៤ រោជ ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែ មិនា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងចូលរួមសោកស្តាយចំពោះក្រុមគ្រួសារសព ដែលបាតបង់ជីវិតដោយភ្លើងឆេះផ្ទះ និងគ្រួសាររងគ្រោះចំនួន០៤គ្រួសារ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី១៨ ខែមីនា បណ្តាលឱ្យយុវតី០២នាក់បានស្លាប់ និងរបួសស្រាល០២នាក់ និងផ្ទះចំនួន០៤ខ្នង ត្រូវភ្លើងឆេះអស់ទាំងស្រុង។


ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារសព និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ។ ឯកឧត្តមវេជ្ជ. បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាក់ស្តែង ពេលនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឲ្យក្រុមការងាររបស់លោក រួមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ក្រុមគ្រួសារសព ដែលបាតបង់ជីវិតដោយគ្រោះដោយភ្លើងឆេះផ្ទះ និងគ្រួសាររងគ្រោះដទៃទៀត។ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះ គ្រោះមហន្តរាយធម្មជាតិនានា ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ត្រូវថែទាំសុខភាពរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ជាពិសេស ត្រូវរក្សាទឹកទុកប្រើប្រាស់ឲ្យបានត្រឹមត្រូវ ជៀសវាងកង្វះខាតទឹកសម្រាប់ប្រើប្រាស់នារដូវក្តៅ។


ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនដល់គ្រួសារសព និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០៤គ្រួសារ ក្នុងនោះគ្រួសារសព ទទួលបានអង្គរ១៥០គីឡូក្រាម ទឹកក្រូច៦កេស ត្រីខ៦យួរ មី៦កេស និងថវិកា៥លានរៀល ដោយឡែក គ្រួសារ៣ផ្សេងទៀត ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ២យួរ មី២កេស ទឹកក្រូច១កេស ឃីត១កញ្ចប់ និងថវិកា១លាន៥សែនរៀលផងដែរ។
បន្ទាប់មក សាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌មួយចំនួនជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះពីរខ្នង ស្មើនឹងពីរគ្រួសារ រស់នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕




Leave a Reply

Your email address will not be published. Required fields are marked *