មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ព្រៃដែនជម្រកសត្វភ្នំណាំលៀ សព្វថ្ងៃកំពុងនៅតែបន្តកាប់ទន្ទ្រាន និងដុតបំផ្លាញ់រាប់រយហិកតា ជិតវិនាសហិនហោច ពីសំណាក់ជនខិលខូចមួយចំនួន យ៉ាងអានាធិបតេយ្យ

ចេញផ្សាយ ៖ ថ្ងៃ សៅរ៍ ១០រោជ ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣០ខែ មិនា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

ខេត្តមណ្ឌលគិរី ៖ ដែនជម្រកសត្វភ្នំណាំលៀ ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សព្វថ្ងៃកំពុងនៅតែបន្តកាប់ទន្ទ្រានរាប់រយហកតា ពីសំណាក់ជនខិលខូចមួយចំនួន យ៉ាងអានាធិបតេយ្យ ដោយឡែកអាជ្ញាធរពាក់ពន្ធ័ក្នុងខេត្ត ឬ មន្ត្រីជំនាញ មានភាពស្ងប់ស្ងាត់ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសោះ គ្មានចំណាត់ការធ្វើការទប់ស្កាត់ឡើយ ភាពស្ងប់ស្ងាត់របស់មន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនេះហើយ ។

ធ្វើឲ្យមហាជន ក៏ដូចជាអង្គការ ការពារបរិស្ថាន ដាក់ការសង្ស័យថា ការកាប់ទន្ទ្រានដីព្រៃក្នុងដែនការពារខាងលើ ប្រហែលជាមាន នាក់ធំណាម្នាក់នូវពីក្រោយ ក្នុងសកម្មភាពការកាប់ទន្ទ្រាន ។

មហាជននិងអង្គការ ការពារបរិស្ថាន រស់នៅក្នុងខេត្តមណ្ឌលគិរី សំណូមពរដល់ ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាចុះត្រួតពិនិត្យ ក្នុងតំបន់ខាងលើ បើពុំដួចឆ្នោះទេ ដែនព្រៃជម្រកសត្វភ្នំណាំលា ក្លាយជាដីកម្មសិទ្ធិរបស់បុគ្គល និងបក្សពួកមានលុយមានអំណាច ជាមិនខាន់ ។




Leave a Reply

Your email address will not be published. Required fields are marked *