មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពកាត់ខ្សែបូរួមគ្នាដាក់ឱ្យដំណើរការឡើងវិញនៅស្ពានមិត្តភាពកម្ពុជា-ជប៉ុន

ចេញផ្សាយ ៖ ថ្ងៃពុធ ១៤រោជ ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែ មេសា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

ភ្នុំពេញ ÷ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពកាត់ខ្សែបូរួមគ្នាដាក់ឱ្យដំណើរការឡើងវិញនៅស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីបានជួសជុលកែលំអររួចរាល់សារជាថ្មី។

ក្រោយពីការជួសជុលរួចរាល់ដែលបានដាក់អោយប្រជាពលរដ្ឋទូរទាំងប្រទេបានប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នៅថ្ងៃនេះ គឺយើងអាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខថែមទៀត។ ដូច្នេះថ្ងៃនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញនៃស្ពានជ្រោយចង្វារទី១នេះ ហាក់បីដូចជាសមិទ្ធផលថ្មីមួយទៀតផងដែរ សម្រាប់រាជធានីភ្នំពេញ ក្នុងការបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូលរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសការដាក់អោយប្រប្រាស់ថ្ងៃនេះ ក៏ជាចំណងដៃថ្មីដល់ប្រជាពលរដ្ឋ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ពាក់កណ្តាលខែមេសាខាងមុខនេះ។




Leave a Reply

Your email address will not be published. Required fields are marked *