មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ផ្ទះផលិត​គ្រឿងញៀន​មួយកន្លែង​ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាប​​ នៅខណ្ឌ​សែន​សុខ

ចេញផ្សាយ ៖ ថ្ងៃពុធ ១៤រោជ ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែ មេសា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

​ភ្នំពេញ​​ ៖​ កាលពីវេលា​ម៉ោង​ ​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៩​​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ​ ដឹកនាំ​ដោយ​លោក​ សេង​ គឹ​ម​ឡាំង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាបផ្ទះផលិត​គ្រឿងញៀន​ ​នៅ​ចំណុច​ផ្ទះ​លេខ​ ​២៨៥AE0​ ផ្លូវ​៣៧១​ ក្រុម​ទី​៦​ ភូមិ​អូរ​បែក​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ អ៊ុយ​ រ៉ា​ស៊ី​ ភេទ​ប្រុស​ (​ពុំ​មានការ​ឃាត់ខ្លួន​មនុស្ស​)​​ ។

​ជា​លទ្ធផល​ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាងមួយ​ចំនួន​រួម​មាន​ មេ​តំ​ហ្វេ​តា​មីន​ ១៨kg​,​ កេ​តា​មីន​ ​៦០kg​,​ សារធាតុ​មិន​ច្បាស់លាស់​ ​៥០,២kg​,​ ម្ស៉ៅ​រូប​ពោត​មាន​ច្បាស់លាស់​ ​៨០​កេស​,​ ម្ស៉ៅ​មិន​ច្បាស់លាស់​ ​៤៥kg​,​ ម៉ាស៊ីន​លាយថ្នាំ​ ៩​គ្រឿង​,​ ជញ្ជីង​ថ្លឹង​ ​០២​គ្រឿង​,​ ពុ​ម្ភ​គ្រាប់​ថ្នាំ​ ១៨០​ដើម​ និង​សម្ភារៈ​មួយ​ចំនួន​ ។​

​ចំពោះវត្ថុ​តាងខាង​លើ​ ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ យក​ទៅ​រក្សា​ទុក​ ហើយ​ផ្ទះ​ខាងលើ​ត្រូវ​បាន​បិត​ជា​បណ្តោះអាសន្ន​ ៕




Leave a Reply

Your email address will not be published. Required fields are marked *