មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំងការពារព្រំដែនគោកវរៈ៣០៣ និង៦២១ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ចេញផ្សាយ ៖ ថ្ងៃ អាទិត្យ ៣កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៧ ខែ មេសា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 097345558

ខេត្តមណ្ឌលគិរី៖ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតចូលមកដល់ខាងមុខនេះ នាថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ អមដំណើរដោយលោក លោកស្រី អភិបាលរងខេត្ត លោកឧត្តម សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរង ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកងកម្លាំងការពារព្រំដែនគោកវរៈ៣០៣ ស្ថិតនៅប៉ុស្តិ៍បាតឹង ក្នុងភូមិអូរណា ឃុំប៊ូស្រា ស្រុកពេជ្រាដា និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនដល់កម្លាំងគ្រប់ថ្នាក់ គ្រប់ផ្នែក ជាពិសេស កម្លាំងតាមបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដ៏ខ្លីខាងមុខនេះ។ ឯកឧត្តម បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងថ្នាក់ខេត្ត បានចង្អុលណែនាំអំពីភារកិច្ចរបស់កងកម្លាំង ដែលឈរជើងនៅតាមអង្គភាព និងតាមបន្ទាត់ព្រំដែន ក្នុងការការពារបូរណៈទឹកដី ជូនជាតិមាតុភូមិ។ ឯកឧត្តម បានបញ្ជាក់ថា កម្លាំងការពារព្រំដែន គឺជាកម្លាំងដ៏សំខាន់ ដែលមានភារកិច្ច ការពារបូរណៈភាពទឹកដី ការថែទាំបង្គោលព្រំដែនដែលបានបោះរួច ការយាមល្បាត ទប់ស្កាត់បទល្មើសនានា ការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តជាប់ព្រំដែន ដើម្បីធានាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាព្រំដែនបានល្អប្រសើរ។ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំ និងជម្រុញដល់កម្លាំងនគរបាលការពារព្រំដែនទាំងពីរវរ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ច ការពារខ្សែបន្ទាត់ព្រំដែន ជាពិសេស កម្លាំង ត្រូវចេះសាមគ្គីភាពផ្ទែក្នុង ត្រូវគោរពនូវវិន័យ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ ហើយត្រូវស្មោះត្រង់នឹងជាតិ ស្មោះត្រង់នឹងរាជរដ្ឋាភិបាល ការពារទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់។
នាឱកាសនោះដែរ ស្នងការនគរបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ផ្តល់ជូនកងកម្លាំងវរការពារព្រំដែនគោកលេខ៣០៣ ចំនួន៦ប៉ុស្តិ៍ រួមមាន៖ អង្ករ១តោន ស្រាបៀ មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ និងថវិកា២លានរៀល រីឯវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ចំនួន០៨ប៉ុស្តិ៍ ទទួលបានសម្ភារៈ និងគ្រឿងឧបភោគបរិភោគដូចគ្នា និងថវិកា២លានរៀល ដោយឡែក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឧបត្ថម្ភថវិកា៦លានរៀលបន្ថែម ជូនដល់កងកម្លាំងការពារព្រំដែនគោកវរលេខ៣០៣ ស្មើនឹង០៦ប៉ុស្តិ៍ ចំណែកឯមន្រ្តីយោធា និងមន្រ្តីបរិស្ថានចំនួន២ប៉ុស្តិ៍ ក្នុង១ប៉ុស្តិ៍ ទទួលបានសម្ភារៈដូចគ្នា និងថវិកា៥០ម៉ឺនរៀល រីឯវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ទទួលបានថវិកា១០លានរៀល ក្នុងនោះឧបត្ថម្ភទីបញ្ជាការវរចំនួន២លានរៀល និងប៉ុស្តិ៍០៨លានរៀល ស្មើនឹង០៨ប៉ុស្តិ៍ផងដែរ។

 




Leave a Reply

Your email address will not be published. Required fields are marked *