មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

បទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ក្នុងដែនអភិរក្សបរិស្ថានភ្នំព្រេច នៅតែបន្តកើតមាន ជ្រកក្រោយរូបភាពដីសម្បទានសេដ្ឋកិច្ច

ចេញផ្សាយ ៖ ថ្ងៃ អាទិត្យ ៤កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

ខេត្ត​មណ្ឌលគិរី​ ៖ ប្រជាសហគមន៍ការពារ រស់ក្នុងស្រុកកោះញែកបានរាយការណ៍ឲ្យដឹងថា ក្នុងតំបន់ដែនអភិរក្សជីវ:ចំរុះ បរិស្ថានភ្នំព្រេច និងដែនព្រៃសហគមន៍ ក្នុងស្រុកកោះញែក និងពេជ្រាដា សព្វថ្ងៃកំពុងរងនៅការកាប់ទន្ទ្រានយ៉ាងអានាធិបតេយ្យ ការកាប់បំផ្លាញធនធានធម្មជាតិ ក្នុងតំបន់ដែនអភិរក្សជីវ:ចំរុះ បរិស្ថានភ្នំព្រេច និងដែនព្រៃសហគមន៍ សព្វថ្ងៃកំពុងរងនៅការកាប់ទន្ទ្រានពីដំណាក់ក្រុមហ៊ុន វិជ្ជរី ( អុិមផតអិចផត ) កំពុងបំផុសគៀងគរប្រជាពលរដ្ឋ មកពីបណ្ដាស្រុកនានា ចូលទៅកាប់ទន្ទ្រាន ក្នុងតំបន់ខាងលើ កាត់ឡាំ និងធ្វើការដឹកជញ្ជូនយកមកលក់ឲ្យ ក្រុមហ៊ុនតាមតំរ៉ូវការ រួចធ្វើការដឹកជញ្ជូនមកដាក់ក្នុងដីក្រុមហ៊ុន ធ្វើការជៀកអាឈើទាំងនោះ ឲ្យទៅជាឈើស្របច្បាស់

យោងតាមប្រភពខាងលើបានបន្តថា មួយរយៈកន្លងមកនេះសកម្មភាពកាប់ទន្ទ្រានធនធានធម្មជាតិ ក្នុងតំបន់ខាងលើ និងដឹកជញ្ជួនឈើតាមរថយន្ដខ្នាតយក្ស គ្មានលុះថ្ងៃជាក់ស្តែងនូវយប់រំលងអាទ្រាធឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ រថយន្តខ្នាតយក្សចំនួន ១៧ទៅ២០ គ្រឿង ផ្ទុកឈើពេញប្រៀបចេញពីក្រុមហ៊ុន វិជ្ជរី ( អុីនផតអិចផត ) ជ្រកក្រោយ ( PC ) ធ្វើចរាចរណ៍ចេញពីដែនដីរដ្ឋបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្ពោះខេត្តក្រចេះ ចំពោះអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញមិនមានការត្រួតពិនិត្យ រឹតបន្តឹងឲ្យមានប្រសិទ្ធភាពតាមគោលការណ៍របស់​រាជរដ្ឋាភិបាល​នៅ​ឡើយ​ទេ​។​

ប្រភពដ៍ដែល មានការសង្ស័យថា ការចរាចរណ៍ដឹកជញ្ជូនឈើតាមរថយន្តខ្នាតយក្សចំនួន១៧.១៨ គ្រឿងនូវយប់អាទ្រាធ ឈានចូលថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០១៩ នេះ ហាក់បីដូចជាមិនប្រក្រតី អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ មិនមានការត្រួតពិនិត្យ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ទៅលើរថយន្ដទាំងនោះហេតុនេះហើយ ធ្វើឲ្យមហាជន ក៍ដូចជាប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរីសង្ស័យថា អាជ្ញាធរពាក់ព័ន្ធ នឹងមន្ត្រីជំនាញ ត្រូវថ្នាំសណ្ដំ របស់មេឈ្មួញមានលុយ និង​មាន​អំណាច​ បានជាមានភាពស្ងប់ស្ងាត់ សកម្មភាពដឹកជញ្ជូនឈើតាមរថយន្តខ្នាតយក្សធំៗ​ខាងលើនោះ ចេញពីខេត្តមណ្ឌលគិរី ឆ្លងដែនទៅប្រទេសក្រៅនោះ ដោយរលូន។