មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ជំនួយឈើប្រណឹតខុសច្បាប់ ក្នុងខេត្តស្ទឹងត្រែងនូវតែបន្តកើតមាន ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចពាក់ពន្ធ័ ធ្វើមិនដឹងមិនឮ

 

ចេញផ្សាយ ៖ ថ្ងៃចន្ទ ៥ រោជ ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 097345558

ខេត្តស្ទឹងត្រែង៖ សកម្មភាពនៃក្បួនដង្ហែរថយន្ដដឹកឈើប្រណិតជាច្រើនគ្រឿង ចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងឆ្ពោះចូលទៅខេត្តក្រចេះ ស្ទើរតែជារៀងរាល់ថ្ងៃរាល់យប់ តែគ្មានសមត្ថកិច្ចនិងមន្ត្រីជំនាញ ដាក់កុងត្រូលនៅតាមដងផ្លូវជាច្រើន មានទាំងស្នាក់ការ រដ្ឋបាលព្រៃឈើ ស្នាក់ការបរិស្ថាន និងស្នាក់ការកងរាជ្ញអាវុហត្ថ ដង្ហែតាមបណ្តោយដងផ្លូវ គេសង្កេតពុំឃើញមានការទប់ស្កាត់់និងចាប់បង្ក្រាបឡើយ។ រាជរដ្ឋាភិបាល មានការទុកចិត្តប្រគល់តួនាទី បង្កើតមន្ត្រីគ្រប់ជំនាញ ដើម្បីត្រួតពិនិត្យទប់ស្កាត់រាល់បទល្មើសទាំងឡាយ  សុីប្រាក់ខែរបស់រដ្ឋ ត្រូវបំរើប្រយោជន៍រដ្ឋ   ផ្ទុយទៅវិញមន្ត្រីទាំងនោះ បែជានាំគ្នាឃុបឃិត ពុករលួយ ជាមួយក្រុមជនទុច្ចរិតទៅវឹញ ។

ជាក់ស្ដែងដូចជានៅយប់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង ០៣ និង ០០នាទី មានរថយន្ដ ម៉ាកសាងយ៉ុង ពណ៌ស ចំនួនពីរគ្រឿង និងរថយន្ដជាច្រើនទៀត បានធ្វើសកម្មភាពដឹកឈើប្រណិតប្រភេទឈើធ្នង់និងឈើគ្រញូងដែលជាបទល្មើសឧក្រឹដ្ឋ ចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដោយដឹកឆ្លងកាត់ប៉ារ៉ាស និងស្នាក់ការ ជាច្រើន នៅចំណុចអូរច្រឡង់ ឃុំអូរឫស្សីកណ្ដាល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង តែអស់លោកមន្ត្រីជំនាញទាំងនោះមិនធ្វើការបង្ក្របរថយន្ដដឹកឈើនោះទេ បែជាបណ្ដោយឲ្យរថយន្ដនោះបន្តធ្វើចារាចរណ៍យ៉ាងអានាធិបតេយ្យ ដោយរលូន អស់មានលោកធ្វើការ ត្រួតពិនិត្យ សង្ស័យជាឆ្នាំបាយ របស់អស់លោក មន្ត្រីជំនាញ ទេដឹង ទើបបានជាមិនចាប់បង្ក្រាបសោះអញ្ចឹង?

ប្រភពដោយឡែក ពីមន្ត្រីសាលាខេត្តស្ទឹងត្រែងមួយរូប បានសម្ដែង​ចេញ ការសោកស្តាយ ពី​វិនាសកម្ម​ព្រៃឈើ​ នៅ​តំបន់​នោះ ដែល​កម្ពុជា​ មានច្បាប់​ស្ដីពី​ព្រៃឈើ និង​មាន​មន្ត្រី​ជំនាញ​ ពាក់ព័ន្ធ​ជាច្រើន ដែលមាន​ភារកិច្ច​បង្ក្រាប ​បទល្មើស​ព្រៃឈើ អនុលោម​តាមច្បាប់​កំណត់ ក៍ប៉ុន្តែ​ធាតុពិត ការលប់បំបាត់​បទល្មើស​ព្រៃឈើ គឺ​គ្មាន​ប្រសិទ្ធភាព បង្ក​ឲ្យ​ក្រុម​ជនខិលខូច និង អ្នកមាន​ឥទ្ធិពល នៅតែ​មានឱកាស​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ដដែលៗ​។ លោក​បន្តថា​៖ { បើ​ថ្នាក់ដឹកនាំ​ នៅ​បន្ត​មិន​យកចិត្តទុកដាក់ បណ្ដោយ​ឲ្យ​ក្រុម​ទាំងអស់នោះ នៅតែ​បំផ្លាញ​ ធ្វើ​ឲ្យ​ធនធានធម្មជាតិ​ ហិនហោច​ទៅ និង​ប្រព័ន្ធ​ច្បាប់​ កាន់តែ​ធូររលុង គ្មាន​ឥទ្ធិពល​អី​ទៅ​ចាត់វិធានការ​ច្បាប់​ លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ ទាំងអស់​ហ្នឹង​នោះទេ​ } ។​

ប្រជាពលរដ្ឋ ក៍ដូចជាមហាជនរបស់នូវក្នុងខេត្តស្ទឹងត្រែង សំណូមស្នើដល់ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម វេង សុខុន និង ជាពិសេស ឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណះកម្មាបង្ក្រាបថ្នាក់ជាតិ ចុះពិនិត្យ និងសើបអង្កេត មន្ត្រីក្រោមឪវាតដែលពាក់ពន្ធ័ ឃុបឃឹតបឹតបាំង បទល្មើស ( ក្នុងភូមិសាស្ត្រខាងលើ )បើពុំនោះទេក្រុមឧក្រិដ្ឋជន នៅតែបន្តសកម្មភាពធ្វើព្យុះធ្វើភ្លៀងយ៉ាងគគ្លើន យ៉ាងណាម៉ិញ កុំឲ្យមន្ត្រីគ្រាប់ល្ពៅ និងក្រុមឈ្មួញទុច្ចរិត នៅក្រៅសំណាញ់ច្បាប់ ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀងគឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល យើងខ្ញុំដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូវបានតារយៈទូរស័ព្ទ លេខ 011332023 /097345558




Leave a Reply

Your email address will not be published. Required fields are marked *