មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

សម្តេចតេជោ អញ្ជើញចុះពិនិត្យកន្លែង ដែលអាគារ៧ជាន់បាក់រលំ

ចេញផ្សាយ ថ្ងៃចន្ទ័ ៧ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភាព ព័ត៌មាន សម្លេងមាតុភូមិប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 011332023/09734555

ក្រុងព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនអញ្ជើញមកដល់កន្លែងដែលអាគារបាក់រលំក្នុងក្រុងព្រះសីហនុហើយ វេលាម៉ោងជិត១២យប់ថ្ងៃ២៣មិថុនា២០១៩នេះ។
ពិតណាស់នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីវិលត្រលប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងបាងកកប្រទេសថៃ ភ្លាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្រូតដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្រ្គាះជាបន្តជាមួយបងប្អូនដែលកំពុងធ្វើការនៅ ទីនោះស្រាប់ភ្លែតតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោក៏បានប្រកាសសុំអំពាវនាវ ឲ្យសប្បុរសជនជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ជិវិត និងអ្នករបួសក្នុងហេតុការណ៍បាក់រលំអគារនោះផងដែរ។គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសម្តេចតេជោអំពាវនាវភ្លាម គេសង្កេតឃើញឧកញ៉ាជាច្រើនបាននាំគ្នាចូលជាថវិកាយ៉ាងច្រើន ដើម្បីជួយក្រុមគ្រួសារជនរងគ្រោះ ដែលក្នុងមានសប្បុរសជនដូចខាងក្រោម៖ ១.ឧកញ្ញាលាង ឃុន១០មុឺនដុល្លា ២.ឧកញ្ញាឃុន សៀ ១០មុឺនដុល្លា ៣.ឧកញ្ញាអាង ឈុនលាង ១០មុឺនដុល្លា ៤.ឧកញ្ញាឡៅ ម៉េងឃីន ៥មុឺនដុល្លា ៥.ឧកញ្ញាគង់ ទ្រីវ ៥មុឺនដុល្លា ៦.ឧកញ្ញាវិញ ហួ ២មុឺនដុល្លា ៧.ឧកញ្ញាហុីវ គឹមហេ ១មុឺនដុល្លា ៨.ឯ.ឧម៉ា ឈឿន និងលោកជំទាវ ១មុឺនដុល្លា ៩.កាកបាទក្រហមកម្ពុជា ១០មុឺនដុល្លា ១០.ឧកញ្ញាហ៊ុន តូ ១០មុឺនដុល្លា ១១មិត្តភក្រ័ឧកញ្ញាហ៊ុន តូចំនួន៦នាក់ ចំនួន៤០មុឺនដុល្លា។ សង្ឃឹមថានឹងមានការចូលរួមបន្ថែមទៀតពីសប្បុរសជន៕




Leave a Reply

Your email address will not be published. Required fields are marked *