មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

សត្វព្រៃជាច្រើនប្រភេទត្រូវក្រុមឈ្មួញ យកមកដាក់លក់យ៉ាងអនាធិបតេយ្យ នៅទីផ្សារខេត្តស្ទឹងត្រែង សមត្ថកិច្ចពាក់ព័ន្ធ គ្មានវិធានការ ការទប់ស្កាត់បទល្មើសសត្វព្រៃ ដែលជិតផុតពួជ

ចេញផ្សាយ ថ្ងៃពុធ ៩កើត ខែពិសាខ ឆ្នាំកុរ សំរិទ្ធស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៨ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ / 011332023 / 0973455588

ខេត្តស្ទឹងត្រែងៈ លោកម៉ុម សារឿន អភិបាលខេត្តពុំទាន់មានឬគ្មានវិធានការទប់ស្កាត់ចាប់បង្រា្កបជនទាំងនោះបាននៅឡើយទេ ថែមទាំងមានការធូរលុងព្រងើយ កន្តើយបណ្ដោយឲ្យជនខិលខូចឆក់ឱកាសធ្វើការបំផ្លិចបំផ្លាញពពួកសត្វព្រៃដែលនៅសេសសល់ក្នុងដែនជំរកសត្វឲ្យបាត់បង់ ថែមទាំងឲ្យមានការធ្វើសារាចរ ជួញដូរលក់យ៉ាងអនាធិបតេយ្យថែមទៀតផង។

សត្វព្រៃទាំងនោះត្រូវបានគេសង្កេតឃើញថា ពួកអាជីវកមួយចំនួនបានដាក់តាំងលក់សាច់ពាសពេញទីលានផ្សារ និងមានទាំងសត្វដែលនៅរស់គ្រប់ប្រភេទជាច្រើនកន្លែងលក់ដង្ហែនៅតាមផ្លូវខាងក្រោយផ្សារសាមគ្គីខេត្តស្ទឹងត្រែងនេះ។ ពួកអាជីវកលក់សត្វព្រៃទាំងនោះត្រូវបាន មជ្ឃដ្ឋានពីខាងក្រៅលើកឡើងថា បានលក់ច្រើនឆ្នាំមកហើយ មិនទាន់បានឃើញចំណាត់ការពីលោកអភិបាលខេត្តបានម្ដងណាទេចេះតែរក្សាទុកឲ្យពួកអាជីវករមួយចំនួនដាក់លក់បានយ៉ាងចំហរបែបនេះ។
ពលរដ្ឋបាននិយាយថាមកពីលោកអភិបាលខេត្តមិនដាក់បទបញ្ជាឲ្យតឹងរឹងមឹងម៉ាត់ចំពោះមន្ដ្រីនៅក្រោមឱវាទរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បានពលរដ្ឋនៅទីនោះបានចោទទៅលើ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងថាឯកឧត្តមអត្ថិភាពការពារ។

ពលរដ្ឋបានបន្ដថា ប្រសិនបើ ឯកឧត្តម មិនមានចំណាត់ការចំពោះមន្ដ្រីជំនាញក្រោមឱវាទ ឲ្យធ្វើការចុះចាប់បង្ក្រាបអ្នកជួញដូរលក់សាច់សត្វព្រៃខុសច្បាប់ទាំងអស់នោះឲ្យទាន់ពេលទេនោះសត្វព្រៃគ្រប់ប្រភេទទាំងនោះ ប្រាកដជាវិនាសក្រោមស្នាដៃរបស់ ឯកឧត្តមកំពុងគ្រប់គ្រងនេះជាមិនខានឡើយ។
ពលរដ្ឋនៅទីនោះមានបំណងថា ដែនជំរកសត្វព្រៃនៅខេត្តស្ទឹងត្រែងបើ ឯកឧត្តម ដាក់ចំណាត់ការមឹងម៉ាត់ទប់ស្កាត់ប្រាកដ សត្វព្រៃទាំងនោះវាមិនវិនាសនោះទេ តែខ្លាចមានមន្ដ្រីនៅក្រោមឱវាទ មិនអនុវត្តតាមនិងអាចថា ឃុបឃិតជាមួយជនទុច្ចរិតមួយចំនួនទទួលលាភសក្ការះក៏ថាបាន៕




Leave a Reply

Your email address will not be published. Required fields are marked *