មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

លោក ហ៊ុយ សុជាតិ ប្រធានសាខាគយ​ និងរដ្ឋាករ ខេត្តមណ្ឌល​គិរី រងការរិះគន់ពីក្រុមអាជីវករថា កំពុងឃុបឃិត អោយឈ្មួញជនជាតិវៀតណាមតូចធំ ដឹកជញ្ជូនទំនិញគេចពន្ធ និង ខូចគុណភាព បង់ពន្ធស្របច្បាប់

ចេញផ្សាយ ថ្ងៃ ពុធ ៩ កើត ខែ ជេស្ឋ ឆ្នាំកុរ សំរិទ្ធស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយៈទូរស័ព្ទ/011332023../.0973455588

ខេត្តមណ្ឌគីរី ៖ ថ្មីៗនេះក្រុមអាជីវករតូចតាច ដែលនាំ    ចូល​ទំនិញ​ពី​ស្រុកយួនតាម​ច្រក​ទ្វេ ភាគី​ដាក់​ដាំស្រុក​អូររាំង ខេត្តមណ្ឌលគិរី បានរិៈគន់ថា មន្ត្រី​គយ​ប្រចាំ​ច្រក​នេះ​ប្រើ​តួនាទី​ និងអំណាច ហ៊ានបើកឲ្យក្រុមឈ្មួញជនជាតិវៀទណាម នាំទំនិញខូចគុណភាព និងទំនិញគេចពន្ធ បង់ពន្ធមិនស្របច្បាប់ និងកៀបយកលុយលើតុ ក្រោមតុ ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​។
ផ្ទុយទៅវិញ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វេភាគី​ដាក់​ដាំ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំ ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍​។

ពាក់ព័ន្ធបញ្ហា​ខាងលើនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេព្រោះ​លោក ហ៊ុយ សុជាតិ ប្រធានសាខាគយ​និងរដ្ឋាករខេត្តមណ្ឌលគិរី កំពុង​ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ទំនិញ​ធំៗ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ឬ​ច្រក​ទ្វេភាគី​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ គឺ​បង់ពន្ធ​ត្រឹម​៣0 ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។
ប្រភពពី​មន្ត្រី​គយ​តូចតាចក្នុង​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​បង្ហើបឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធនិងទំនិញ​បង់ពន្ធ​មិន​គ្រប់តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ច្រក​ទ្វេភាគី​ដាក់​ដាំនិង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ុយ សុជាតិ ដែលជា​មេ​សាខាគយ​ខេត្តមណ្ឌលគិរី​។
ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បាន​បង្ហើឲ្យ​ដឹងទៀតថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាង ច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ ប្រធានសាខាគយ​និងរដ្ឋាករខេត្ត  មណ្ឌលគិរីទើប​លោក ហ៊ុយ សុជាតិ  ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​យ៉ាង​តក់ ក្រហល់​។

ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាកកម្ពុជា គួរចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហ៊ុយ សុជាតិ នៅឡើយ​ទេ​។​
​ ​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​បង្ហើបទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ មានដូចជា​គ្រឿងសំណង់គ្រឿងទេសទំនិញ​ចាប់ហួយ គ្រឿង​ឧ​បរ​ភោគ​បរិភោគ ភេសជ្ជៈ គ្រឿង​កំប៉ុង និង​បន្លែ​ផ្លែឈើ​ជាដើម​។
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេសវៀតណា មដឹកជញ្ជូន​តាម​រថយន្ត​ធំ ៗ ចូលទៅក្នុង​ឃ្លាំង​ស្តុក​ទំនិញ​នៅ​ទី​រួម​ខេត្តមណ្ឌល គិរីហើយ​មិនឃើញ​មន្ត្រី​គយ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។
ប្រភពពីមន្ត្រី​គយ​តូចតាចមួយចំនួន​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក ហ៊ុយ សុជាតិ មេ​សាខាខេត្តមណ្ឌលគិរីកំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​យួន​និង​បើកបរ​ដោយ​ជនជាតិ​យួន​ដឹកទំនិញ​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​រលូន​។
ប្រភពមន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ពាក់​ស្លាក​លេខ​យួន​ដឹកទំនិ ញ​ពេញប្រៀប​ដែល​គេ​សង្ស័យថា​ ជា​គ្រឿងសំណង់ បាន​ឆ្លង ដែន​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​ដោយ​មិន​ឲ្យសមត្ថ កិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ​ត្រួត​ពិនិត្យមើល​ប្រភេទ​ទំនិញ​នោះឡើយ​។
មហាជនបានឲ្យដឹងថា ជា​ញឹកញាប់​គេ​ឃើញ​រថយន្ត​ធុន​ធំ​ផ្ទុកទំនិញ​ពេញប្រៀប​បើកបរ​ចូលទៅក្នុង​ឃ្លាំង​មួយកន្លែង​មាន​យីហោ​ដេប៉ូ​ឆៃលី នៅក្នុង​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យខេត្ត មណ្ឌលគិរី​។
ប្រភពសមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ដេប៉ូ​ឆៃលី គឺជា​ឃ្លាំង​ស្តុក​ទំនិញ​ប្រភេទ​គ្រឿងសំណង់​នាំចូល​ពី​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ហើយ​ភាគច្រើន​នៃ​ទំនិញ​នាំចូល​របស់​ដេប៉ូ​នេះ​ត្រូវបាន​គេ​ដឹងថា​គេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន សាខា គយ​ខេត្តមណ្ឌលគិរី កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១ ៩ រហូតមកដល់​ពេលនេះ លោក ហ៊ុយ សុជាតិ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ព្រោះ​លោក ហ៊ុយ សុជាតិ អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕




Leave a Reply

Your email address will not be published. Required fields are marked *