មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

លោកសុង ឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភក្រនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កំពុងរងការរិះគន់ពីមជ្ឈដ្ឋានជានាក់បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញ

ចេញផ្សាយ ថ្ងៃ ច័ន្ទ ព្រហស្បតិ៍ ១០ កើត ខែ ជេស្ឋ ឆ្នាំកុរ សំរិទ្ធស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយៈទូរស័ព្ទ .011332023./.0973455588

បទល្មើសព្រៃឈើ ជារឿងដ៏រសើបបំផុត ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប ក៍ប៉ុន្តែសោកស្តាយទៅវិញ ខណៈអ្នកមានភារកិច្ច តួនាទីបង្ក្រាប បែនាំគ្នាកេងយកប្រយោជន៍ ពីឈ្មួញឈើ ធ្វើគ ធ្វើថ្លង់ ធ្វើខ្វាក់ ធ្វើមិនដឹងខ្យល់ ដឹងតែល្ហើយ … ទុកឱកាសឲ្យឈ្មួញ កាប់បំផ្លាញ នឹងដឹកជញ្ជូនឈើ យ៉ាងរលូន។

ខេត្តមណ្ឌលគិរី ៖ លោកសុង ឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក អ៊ុំ វណ្ណសុភក្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក គង់ វិរៈ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក ប្រជាពលរដ្ឋ និងមហាជនរស់ក្នុងខេត្តមណ្ឌលគិរី ធ្វើការរងរិះគន់ចំៗ កំពុងឃុបឃឹតគ្នា បើកភ្លើងខៀវ ឲ្យក្រុមហ៊ុននជាច្រើនដែលទទួលបានសិទ្ធិធ្វើអាជីវកម្ម ដូចជាក្រុមហ៊ុន ម៉ាស់ស្ទរ័ខេសាន់,ក្រុមហ៊ុន វិច្ចរី,ក្រុមហ៊ុន យ៉ានថាវ,ក្រុមហ៊ុន ណៃណា,ក្រុមហ៊ុន ថាច់ហ្វូដ,ក្រុមហ៊ុន ប៉ាស៊ីហ្វិក។ល។ និង។ល។ ដែលទទួលបានសឹទ្ធិធ្វើអាជីវកម្ម ប្រមូលផលអនុផលព្រៃឈើ ក្នុងទឹកដីស្រុកកោះញែក ខេត្តមណ្ឌលគិរីថា ៖ សព្វថ្ងៃនេះក្រុមបក្ខពួកលោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ កំពុងតែកន្តេលធំប្រឡំដេក ត្រេកត្រអាលគិតតែផលប្រយោជន៍ និងលាភសក្ការៈ១ខែៗរាប់ពាន់ដូល្លារ ពីក្រុមហ៊ុខាងលើក្រុមហ៊ុនដែលទទូចបានសិទ្ធិធ្វើអាជីវកម្ម កំពុងតែសម្រុកដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង ឆ្លងដែនទៅប្រទេសវៀតណាមតាមរបៀងត្រពាំងស្រែ ក្នុងមួយខែមិនក្រោម៧០.៨០.គ្រឿងតាមរថយន្ដខ្នាតយក្យ រថយន្ដនិមួយៗ គេសង្កេតមានផ្ទុកចាប់ពី.៥០.៦០.តោន ទៅដោយរលូន គេសង្កេតពុំឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធធ្វើការត្រួតពិនិត្យ រាល់ដែលសកម្មភាពរបស់ក្រុមហ៊ុនដឹកជញ្ជូនផលអនុផលរបស់ក្រុមហ៊ុនទាំងនោះសោះ ធ្វើឲ្យបាត់បង់នូវថវិកាជាតិដ៍សន្ធឹក និងធ្វើឱ្យផ្លូវដោយសាររថយន្ដផ្ទុកលើសទំម្ងន់ ដោយសារក្រុមមន្ត្រីគ្រប់ល្ពៅទាំងនេះ។

ប្រភព ៖ ដ៍ដែលបានបន្តថា លោកសុង ឃាងប្រធានមន្ទីកសិកម្ម លោកអ៊ុំ វណ្ណសុភត្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងលោក គង វិរៈ នាយផ្នែករដ្ឋសលព្រៃឈើកំពុងបើកភ្លើងខៀវឲ្យក្រុមហ៊ុន ធ្វើការដឹកជញ្ជួនឈើក្នុងមួយយប់មិនក្រោម១៥គ្រឿងនោះទេ រថយន្តនិមួយៗផ្ទុកពី៥០.៦០តោន ដោយគ្មានការរារាំងរំខានពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញក្នុងខេត្តឡើយ បើក( លោក សុង ឃាង លោក អ៊ុំ វណ្ណភក្រ លោក គង់ វិរៈ ) មិនទទួលបាននូវលាភសក្ការៈ និងផលប្រយោជន៍នោះទេ ជៀសមិនការត្រួតពិនិត្យរារាំងបង្ក្រាបមិនខានឡើយ ។

បើតាមប្រភពពីប្រជាពលរដ្ឋ ក៍៏ដូចមន្ត្រីរាជការរស់នៅក្នុងខេត្តនិយាយតៗគ្នាថា លោក សុង ឃាង ប្រធានមន្ទី កសិកម្មនិងលោក អ៊ុំ វណ្ណៈសុភក្ត្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ១ខែទទួលលាប់សក្ខារៈរាប់ពាន់ដូល្លារ គ្រប់ទឹកហើយព្រោះក្រុមឈ្មួញ ដឹកឈើទៅលក់នៅប្រទេសវៀតណាម ច្រើនណាស់ មិនយូរទេព្រៃឈើនៅក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា រលាយក្លាយជាវាលរហោលឋានអស់ហើយ ដោយសារតែមានក្រុមហ៊ុនទាំងនេះទើបមានការកាប់បំផ្លាញយ៉ាងរង្គាលបែបនេះ ហើយឡានយីឌុប ខ្នាតយក្សដឹកឈើចេញពីស្រុកកោះញែកដោយចេញតាមច្រកសំពោចក្នុងទឹកដីនៃខេត្តក្រចេះទៅវិញដោយមិនមានការឆ្លងកាត់ខេត្តមណ្ឌលគិរីនោះទេ។

បើតាមការបញ្ជាក់ពីរសមត្ថកិច្ចនិងមន្រ្តីជំនាញពួកគាត់ឆ្លើយដោះសារថាឈើគេមានច្បាប់ឬ(P C) តែច្បាប់ទាំងនោះត្រូវបានប្រមុខរាជរដ្ឋាភិបាល និងក្រសួងកសិកម្មរុក្ខាប្រមាញ់ បានកំណត់ត្រឹមតែ១៨ម៉ែត្រគូប និងបានប្រកាសបិទច្បាប់នៃការនាំយកឈើចេញទៅក្រៅប្រទេស ហើយក្នុងខណះព្រៃឈើដែលនៅសេសសល់ ចុងក្រោយច្បាស់ជារលាយ ជាវាលរហោឋានហើយ ប្រជាពលរដ្ឋ យើងនៅតែមិនយល់ព្រោះតាមការដឹងច្បាស់ក្រុមហ៑ុនដីសម្បទានសេដ្ឋកិច្ចរ បស់ក្រុមហ៑ុននេះមានមែនតែពុំមាននៅសេសសល់ព្រៃឈើធំនោះទេចុះក្រុមហ៑ុននេះបានឈើមកពីណា ? តាមការប៉ាន់ស្មានព្រៃបរិស្ថានដែលជាដែនជំរកសត្វនិងព្រៃសហគមន៍ដែលនៅក្បែរនោះប្រហែលជាមិននៅសល់ទេមើលទៅ?ហើយតើក្រសួងពាក់ពន្ធ័មានបានពិនិត្យទេក្នុងការចេញច្បាប់?រឿងខ្លះវាផុតដៃមន្រ្តីខេត្តក្នុងការបង្រ្កាបបទល្មើសអស់ទាំងនេះដោយសារច្បាប់ធ្លាក់មកពីឋានលើទៅហើយហ្នឹង?ហើយសេចក្តីប្រកាសរបស់រដ្ឋាភិបាលគ្មានឥទ្ធិពលនិងគ្មានតំលៃលើមន្រ្តីគ្រាក់ៗទេទើបហ៑ានចេញច្បាប់ដោយមិនមើលអោយច្បាស់ថាឈើបានមកពីប្រភពណា?

បើតាមសម្តីលោក អ៊ុំ វណ្ណសុភ័ត្រ នាយខ័ណ្ឌរដ្ឋាលព្រៃឈើខេត្តបានប្រាប់ភ្ងាក់ងារយើងថា ក្រុមហ៊ន់ឧកញ៉ា សឹង្ហ សំអុល នៅមានឈើធំៗច្រើនណាស់ តែបើតាមការអនុញ្ញារបស់រាជរដ្ឋាភិបាល គឺសម្បទានតែព្រៃរិចរិលតែប៉ុណ្ណោះ តែក្រុមហ៊ុនមួយនេះមិនបានគោរពគោលការណ៍ បទបញ្ជារបស់រាជរដ្ឋាភិបាលនោះឡើយ រួមទាំងមានការឃុបឃិតជាមួយលោក សុង ឃាង ប្រធានមន្ទីកសិកម្ម រុក្ខាម្រមាញ់និងនេសាទនិងលោក អ៊ុំ វណ្ណសុភ័ត្រ នាយខ័ណ្ណរដ្ឋបាលព្រៃឈើថែមទៀត

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕




Leave a Reply

Your email address will not be published. Required fields are marked *