មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ដីព្រៃនៅចំណុចភ្នំក្រហមឃុំស្វាយលើត្រូវគេឈូសឆាយបំពាន់ច្បាប់

ចេញផ្សាយ ៖ ថ្ងៃ សៅរ៍ ១២កើត ខែ ជេស្ឋ ឆ្នាំកុរ សំរិទ្ធស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយៈទូរស័ព្ទ .011332023./.0973455588

សៀមរាប÷ តាមប្រភពព៍ត៏មានពីពលរដ្នថា ការទន្រ្ទានដីព្រៃយកដីចែកគ្នានៅចំណុចភ្នំក្រហម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាបបានចាប់ផ្ដើមតាំងពីថ្ងៃ២‑៣ខែមិថុនា ឆ្នាំ២០១៩  ខណៈពេលកំពុងធ្វើសកម្មភាពទន្ទ្រានព្រៃ ត្រូវបានអ្នកសារព័ត៏មានចូលទៅថតយករូបភាពធ្វើឲ្យបុគ្គលឈ្មោះ(ចយ)ចេញមុខមកអះអាងតាមទូរស័ព្ទមកប្រាប់ថាជាដីរបស់ខ្លួនទិញពីពលរដ្ឋក្រីក្រ បងប្អូននាក់សារព័ត៌មានយើងសួររកឯកសារពាក់ព័ន្ធ ស្រាប់តែបិទទូរស័ព្ទ !មួយសន្ទុះ(លោកចយ)បានទូរស័ព្ទមកកាន់អ្នកកាសែតម្តងទៀតបាននិយាយថា អ្នកកាសែតពិតជាអ្នកស្នេហាជាតិមែន សុំអោយជួយសម្រួលដល់លោកផង តែសួរថាអ្នកណាជាអ្នកអនុញាតអោយទន្ទ្រានឈូសឆាយ សំនួរនេះបានធ្វើឲ្យ(លោកចយ)បិទទូរស័ព្ទ ក្រោយពីបានដឹងថាមានអ្នកនៅពីក្រោយខ្នង(លោកចយ)ជាអ្នកឃុបឃិត! ត្រូវបានពលរដ្ឋក្នុងភូមិបាត់ខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើបង្ហើបតម្រុយប្រាប់ថា អភិបាលស្រុកស្វាយលើនិងនាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើប្រើឲ្យទៅទន្រ្ទានព្រៃនៅទីនោះចែកគ្នា។

អ្នកកាសែតបានទៅសាលាស្រុកស្វាយលើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចង់ដឹងពីព័ត៌មាននេះបានជួបលោកឡុង ហំ អភិបាលស្រុកស្ដីទីលោកឆ្លើយថាពុំបានដឹងរឿងនេះទេ លោកចាត់ឲ្យមន្រ្តីចុះទៅមើលទីនោះ ចំណែកនាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើមិននៅកន្លែង។

មន្រ្ដីសង្គមស៊ីវិលយល់ថា ពិតជាមានអ្នកឲ្យទៅទន្រ្ទានព្រៃនោះពិតប្រាកដមែនហើយបើដីនោះជាកម្មសិទ្ធបុគ្គលដែលយកអេស្ការទៅវាយទន្រ្ទានដីព្រៃទើបតែបានមួយថ្ងៃពីរថ្ងៃពេលអ្នកសារព័ត៌មានចុះថតយករូបភាពបានទំនាក់ទំនងមន្រ្ដីជំនាញគ្រប់ស្ថាប័នត្រូវបានមន្រ្ដីទាំងនោះឆ្លើយថាមិនដឹងនោះទេ។ ម្ចាស់អេស្ការបានយកគ្រឿងចក្រចេញពីព្រៃយ៉ាងប្រញាប់ប្រញាល់ទៅទាំងយប់បន្ទាប់ពី លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដាក់បទបញ្ជាអោយ លោកម៉ែន វុទ្ធី ហៅឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើឲ្យចុះទៅត្រួតពិនិត្យនៅទីនោះ។

ពលរដ្ឋជុំរុញឲ្យ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ជួយទប់ស្កាត់ព្រៃនៅចំណុចនេះទុកឲ្យនៅគង់វង្សបានយូរអង្វែងជៀសវាងជនខិលខូចរំលោភយកធ្វើកម្មសិទ្ធផ្ដាច់មុខ ។ មកទល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៩នេះ យើងមិនទាន់បានទទួលព័ត៏មានអ្វីពីចំណាត់ការរបស់មន្រ្ដីជំនាញពាក់ព័ន្ធនៅក្នុងតំបន់នោះឆ្លើយនៅតបនៅឡើយទេ ស្រាប់តែស្ងាត់ឈឹងដូចចោរលួចសេះ៕

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕




Leave a Reply

Your email address will not be published. Required fields are marked *