មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

បែកធ្លាយ លោកសេង សុវណ្ណារ៉ា ដែលគេស្គាល់ថា ជាអនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំងថា រំលោភយកដីព្រៃសហគមន៍៤៧២ហិតា

ចេញផ្សាយ ៖ ថ្ងៃ សុក្រ កើត ១១ខែ ជេស្ឋ ឆ្នាំកុរ សំរិទ្ធស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៩

 

មណ្ឌលគីរី : យោងតាមប្រភពពីបងប្អូនប្រជាសគមន៍
ដើមភាគតិច( ព្នង ) រស់នៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួនបាន ធ្វើការចុះផ្សាយ បន្តបន្ទាប់មកនេះពាក់ពន្ធ័ដីព្រៃសហគម៍ ៤៧២ហិតា ដែលលោក សេង សុវណ្ណារ៉ាទន្ទ្រានយកជាកម្មសឹទ្ធ ដែលបងប្អូន ប្រជាសហគន៍ជាតិដើមភាគតិច( ព្នង ) រស់នៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កើតទុក្ខពុំសុខចិត្តរឿង ពាក់ព័ន្ធដីព្រៃ ៤៧២ហិតា ជាដីព្រៃសហគមន៍ អាស្រ័យផល ដែលមានប្លុករណ្ដៅជ័រនិងជាដែនសត្វព្រៃដំរីរស់នៅ ឆ្លងកាត់ និងចម្ការវិញជុំ ដំណរតាំងពីដូនតាមកម្លេះ ជាក់ស្តែងត្រូវបានអ្នកមានអំណាចបុណ្យសក្តិជា ឯកឧត្តម កំពុងតែធ្វើសកម្មភាព រុករានទន្ទ្រានហុំពទ័ យកធ្វើជាកម្មសិទ្ធិបុគ្គល។

ពឹតហើយរយះពេលប៉ុន្មានថ្ងៃកន្លងទៅនេះបានបែកធ្លាយឯកសាររាបចំរំលោភយកដីព្រៃសហគមន៍ពួកគាត់ ចំនួន៤៧២ហិតា ដែលចុះហត្ថលេខា នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៨ ដោយលោកមេភូមិពូរាំង ឈ្មោះ អ៊ុង សេរីវុឌ្ឍី បានឃើញនិងបញ្ចាក់ពឹតជាដីលោក សេង សុវណ្ណារ៉ា កាន់អត្តសញ្ញាណបណ្ណលេខ ០១០៨៥៣៣៤៤ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានទីលំនៅភូមិ១១ សង្កាត់បឹងកក់ទី២ ខ័ណ្ឌ ទួលគោក រាជធានីភ្នំពេញពឹតប្រាកដមែន។

( ប្រភព )ពីបងប្អូនប្រជាសហគមន៍បន្តថា លោកសេង សុវណ្ណារ៉ា មានងារជាឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
បងប្អូនប្រជាសហគមន៍ រស់នៅតំបន់ខាងលើបាន សំនូមពរ ក៍ដូចជាស្នើដល់ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ សំអាល់ រដ្ឋប្រមន្ទីក្រសួងបរិស្ថាន ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែមានការយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ខេត្ត ខ័ណ្ឌ ស្រុក ។ និងវិធានការលើបុគ្គលខិលខូច តែងតែយកអំណាច បុណ្យសក្តិខ្ពង់ខ្ពស់ មកបំរើមហិច្ឆតាបុគ្គល បក្ខពួកនិងគ្រួសារខ្លួន មកធ្វើបាបសង្កត់សង្កិន ពលរដ្ឋស្លូតត្រង់ទៅវិញ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕

ë




Leave a Reply

Your email address will not be published. Required fields are marked *