មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

សាលាដំបូងខេត្តមណ្ឌលគិរី សម្រេចដាក់គុគ ឧកញ៉ា បំផ្លាញ់ព្រៃឈើដ៏ល្បីឈ្មោះ នឹងកូនចៅ៣នាក់ហើយ

​ចេញផ្សាយ ថ្ងៃ សៅរ៍ កើត ១២ ខែ ជេស្ឋ ឆ្នាំកុរ សំរិទ្ធស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩


តុលាការខេត្តមណ្ឌលគិរីបានសម្រេចដាក់គុគ ឧកញ៉ាឈើដ៏ល្បីឈ្មោះនឹងកូនចៅ៣នាក់ហើយ ។
ចៅក្រមស៊ើបសួរនៃសាលាតំបូងខេត្តមណ្ឌលគិរីនៅ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ សម្រេចដាក់គុកឧកញ៉ា សឹង សំអុល និងកូនចៅ៣នាក់ទៀត ជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត ក្រោមបទចោទប្រកាន់៤ករណី ពាក់ព័ន្ធបទល្មើសព្រៃឈើ។
លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តមណ្ឌលគិរី មានប្រាប់ឲ្យដឹង នៅព្រលប់ថ្ងៃនេះថា តំណាងអយ្យការបានចោទប្រកាន់ឧកញ៉ា សឹង សំអុល និងកូនចៅ ចំនួន៤បទល្មើស តាមច្បាប់ស្តីពីព្រៃឈើ គឺបទប្រើប្រាស់គ្រឿងចក្រ យានយន្តសម្រើឲ្យការប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ឬគ្មានស្លាកសម្គាល់, បទប្រមូលផល អនុផលព្រៃឈើដោយខុសច្បាប់, បទដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងបទធ្វើសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។

 




Leave a Reply

Your email address will not be published. Required fields are marked *