មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

មន្ត្រី៥នាក់ ត្រូវកម្លាំងអាវុធហត្ថ អញ្ជើញខ្លួន ទៅសួរនាំពាក់ព័ន្ធបទល្មើសព្រៃឈើ យ៉ាងអនាធិបតេយ្យក្នុងដែនដីរបស់ខ្លួន

 

ចេញផ្សាយ ថ្ងៃ សៅរ៍ កើត ១២ ខែ ជេស្ឋ ឆ្នាំកុរ សំរិទ្ធស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩

មណ្ឌលគីរី ៖ កម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគិរី បើកប្រតិបត្តិការចុះចាប់ឃាត់ខ្លួនមន្ត្រី៥នាក់ពាក់ព័ន្ធបទល្មើសព្រៃឈើ ហើយក្នុងនោះក៏មានប្រធានមន្ទីរកសិកម្ម និងប្រធានមន្ទីរបរិស្ថានខេត្តផងដែរ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

យោងតាមព័ត៌មានបឋមពីខេត្ដមណ្ឌលគិរីបានឲ្យដឹងថា មន្ដ្រីទាំង៥នាក់នោះគឺ ស្ថិតនៅក្នុងមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន រួមមាន ៖
ទី១-លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ទី២-លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានទី៣-លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ
ទី៤-ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក
ទី៥-លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានចេញប្រតិបត្តិការយ៉ាងក្ដៅគគុក ចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី រហូតមានការចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ព្រមទាំងកម្ទេចវត្ថុតាងជារថយន្ដ និងដកហូតរថយន្ដដឹកឈើខុសច្បាប់ជាច្រើនគ្រឿងផងដែរ៕




Leave a Reply

Your email address will not be published. Required fields are marked *