មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា សមត្ថកិច្ចកិច្ចនឹងកំណត់ថា ទំនិញហាមឃាត់ទាំងនេះ មកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុន ដែលនាំចូលមកនោះតាមច្បាប់ជាធរមាន

ចេញផ្សាយ ថ្ងៃ​អង្គារ ទី16 ខែ​កក្កដា ឆ្នាំ2019 ដោយ៖ អង្គភាពសារព័ត៌មាន សម្លេងមាតុភូមិទំនាក់ទំនងផ្តល់ព័ត៌មាន និងផ្សាយពាណិជកម្ម៖ 011332023/0973455588

ព្រះសីហនុ ៖ កុងទឺន័រចំនួន ៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេស ត្រូវកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការបង្ក្រាប ហើយនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩នេះ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែង នៅក្នុងកំពង់ផែខេត្តព្រះសីហនុ។

 

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ ប្រាប់បណ្តាញព័ត៌មានយើង កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នេះថា ការបង្ក្រាបលើការនាំចូលកាកសំណល់សំរាម ចំនួន ៨៣កុងទឺន័រ ពីបរទេស ចូលមកប្រទេសកម្ពុជា នៅពេលនេះ បញ្ជាក់ពីកិច្ចសហការ យ៉ាងស្អិតរមួត រវាងក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័ត ក្នុងការ ទប់ស្កាត់ទំនិញហាមឃាត់ មិនឱ្យចូលមកកម្ពុជាបាន។

អ្នកនាំពាក្យរូបនេះ បានអះអាងថា « សមត្ថកិច្ចកិច្ចនឹងកំណត់ថា ទំនិញហាមឃាត់ទាំងនេះ មកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុន ដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។ ក្រសួងបរិស្ថាន និងសមត្ថកិច្ច ពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំឲ្យមានការនាំចូលសំណល់សំរាមនេះ មកកាន់ប្រទេសកម្ពុជា »។

លោក ភក្រ្តា បានបន្តថា ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធនានា ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័ត ដែលបានចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព លើការនាំចូលទំនិញហាមឃាត់សំរាមនេះ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ជាច្រើនលើករួចមកហើយថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាត ឲ្យមានជាដាច់ខាត ចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា។ កម្ពុជាមិនមែនជាធុងសំរាម សម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរដ្ឋាភិបាលជំទាស់ជានិច្ច នឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា៕




Leave a Reply

Your email address will not be published. Required fields are marked *