មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យសមត្ថកិច្ច​ និងអ្នកពាក់ព័ន្ធបន្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

ចេញផ្សាយ ៖ ថ្ងៃ ទី1៧ ខែ​កក្កដា ឆ្នាំ2019 ដោយ៖ អង្គភាពសារព័ត៌មាន សម្លេងមាតុភូមិទំនាក់ទំនងផ្តល់ព័ត៌មាន និងផ្សាយពាណិជកម្ម / 011332023 / 0973455588

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងកិច្ចប្រជុំខាងលើនេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងនូវប្រសាសន៍សំខាន់មួយចំនួនដូចខាងក្រោម ៖ ​
-មានការលើកឡើងរបស់គណបក្សនយោបាយខ្លះ ដែលចោទថា មានជនអន្តោប្រវេសន៍ដល់ទៅ១លានឬ២លាននាក់ កំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា​ បញ្ហានេះសម្តេចបានច្រាលចោល​ទាំងស្រុង ដោយសារជនបរទេស​នៅកម្ពុជានាពេលបច្ចុប្បន្ន មានប្រមាណ​៩ម៉ឺននាក់ប៉ុណ្ណោះ ដោយក្នុងនោះ ជនជាតិវៀតណាម មានច្រើនជាងគេ។
-ការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកាន់កាប់ប្រើប្រាស់​ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍​ និងប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍​ ត្រូវបានបញ្ចប់
-ជនបរទេសមកវិនិយោគ​ និងមកទេសចរណ៍​ ត្រូវបន្តយកចិត្តទុក
-ជំរុញអោយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត​ បន្តបង្រ្កាបគ្រឿងញៀន
-ប្រយុទ្ធប្រឆាំងការលាងលុយទាំងផ្លូវគោក​ ផ្លូវទឹក​ និងផ្លូវអាកាស​ ដោយសារបើសិនគេចោទប្រកាន់ថាកម្ពុជាជាប្រទេសលាងលុយ​ វានឹងប៉ះពាល់ដល់វិស័យធនាគារនៅកម្ពុជា
-ជំរុញសមត្ថកិច្ច​ និងអ្នកពាក់ព័ន្ធបន្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស៕




Leave a Reply

Your email address will not be published. Required fields are marked *