មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញាអក្សកាអមសាលា ដំបូងខេត្តមណ្ឌលគិរី ចេញដីការ ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ៣រូប ចូលខ្លួនបំភ្លឺ សង្សយ័ពាក់ពន្ធ័ឃុបឃឹតក្រុមឈ្មួញ

ចេញផ្សាយ ៖ ថ្ងៃពុធ០១រោច ខែ អាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៩ ដោយអង្គភាព ៖ សម្លេងមាតុភូមិ


អស់ជាង១សប្តាហ៍កន្លងទៅហើយ ដែលឯកឧត្តម នាយឧត្តម សេនីយ៍ សៅ សុខា ជាប្រធានគណកម្មាការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកយុទ្ធនាការបង្ក្រាបបទល្មើសទ្រង់ទ្រាយធំ ការបង្ក្រាបបទល្មើសព្រៃឈើដ៏កក្រើក នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ៣រូប រត់គេចខ្លួន បន្ទាប់ពីគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងការបើកដៃឱ្យក្រុមជ្មួញប្រព្រឹត្តបទល្មើស។

មន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូប ដែលកំពុងរត់គេចខ្លួននេះរួមមាន:
– លោក លឿង ភិរុណ អាយុ ៥៥ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក មានទីលំនៅក្នុងភូមិដំណាំកិន ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

– លោក ហ៊ុន វណ្ណេ អាយុ ៥០ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រឈើរយ៉ មានទីលំនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

– និងលោក គង់ វិរៈ អាយុ ៤៦ឆ្នាំ ជានាយផ្នែករដ្ឋបាលព្រៃឈើកោះញែក មានទីលំនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូបនេះ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក៏ត្រូវបានលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបញ្ជាឱ្យពួកគេបង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឱ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នេះផងដែរ។

ការឱ្យចូលខ្លួននេះ ដើម្បីសាកសួរទៅលើករណីមួយចំនួនមានដូចជា:
– ផ្តល់ការអនុញ្ញាតផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់
– អនុគ្រោះចំពោះបទល្មើសព្រៃឈើ
– មិនរាយការណ៍ ឬមិនបានដាក់ពាក្យបណ្តឹងចំពោះបទល្មើសព្រៃឈើថ្នាក់ទី១ ដែលបានកើតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាន់ពេលវេលា។
– ធ្វេសប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ច ឬផ្តល់ព័ត៌មានក្លែងក្លាយបន្លំជាលាយលក្ខណ៍អក្សរដែលជាមូលហេតុបង្កឱ្យកើតមានបទល្មើសព្រៃឈើថ្នាក់ទី១។

ដីកាបញ្ជារបស់លោក ហៀង សុភក្ត្រ ក៏បើកផ្លូវឱ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូបនេះផងដែរ ប្រសិនបើប្រទះឃើញរូបគេនៅទីណានោះ។សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីនេះ ក្រៅពីការចាប់ខ្លួនលោក ស៉ឹង សំអុល មេឈ្មួញឈើ និងបក្ខពួក៣នាក់ទៅ។

អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីក៏បានចេញដីកាបញ្ជាឱ្យអ្នករកស៊ីឈើ៤នាក់ផ្សេងទៀតឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធបទល្មើសព្រៃឈើនេះផងដែរ។
អ្នករកស៊ីឈើទាំង៤នាក់ដែលកំពុងគេចខ្លួនដែរនោះរួមមាន:
– ឈ្មោះ សុង វិនចាង (Song Wenzhang) អាយុ ៦៨ឆ្នាំ មុខរបរជាអគ្គនាយកក្រុមហ៊ុនដាច់វូដ
– ឈ្មោះ ចាង វិនតាវ (Wentao Zhang) នាយកក្រុមហ៊ុនយ៉ានចាវ
– លោក ណេង ម៉ៅ អាយុ ៥០ឆ្នាំ តួនាទីជាអ្នកចាត់ចែងការប្រមូលឈើរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ
– និងលោក លោក សាំង សុខុន អាយុ ២៧ឆ្នាំ ជាអ្នកចាត់ចែងរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕




Leave a Reply

Your email address will not be published. Required fields are marked *