មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

រថយន្តលុចស៊ីសRX330 រងការខូចខាតយ៉ាងដំណំ ដោយសារពន្លះសួនចែកផ្លូវ

ភ្នំពេញ ៖​ បុរសម្នាក់រួមដំណើរនិងបុរសបីនាក់ទៀតបើករថយន្តមួយគ្រឿងទំនងជាស្រវឹងស្រាបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកសួនចែកផ្លូវពេញទំហឹងបណ្ដាលរងខូចខាត​បន្តិច​បន្តួច​ រីឯ​រថយន្តដាច់ក្រឡេកង់មុខខាងឆ្វេងទៅមុខលែង​រួច​។

ហេតុ​ការណ៍​នេះកើតឡើងនៅវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ចំនុចមុខកងព្រុំក្នុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសបីនាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX330ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ.2AO3784ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន​ ខណៈ​មកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដោយផ្លូវកោងផងនោះបានជ្រុលទៅបុកសួនចែកផ្លូវពេញទំហឹងបណ្ដាល​អោយ​រងការខូចខាតបន្តិចបន្ទួច​ ចំណែក​ឯ​រថយន្តបង្កដាច់ក្រឡេទៅមុខលែងរួចតែសំណាងល្អមិនមានអ្នក​របួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជ​ធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕




Leave a Reply

Your email address will not be published. Required fields are marked *