មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

បែកធ្លាយរឿងមិនប្រក្រតី អ្នកស្រី ថ្វាន់ ត្រែល មេឃសែនមនោរម្យ ឃុបឃិត ធ្វើលិខិតកាន់កាប់ដីព្រៃរបស់រដ្ឋជិត៤៦ហិចតាឲ្យ លោក លឹម រ៉ាវី មេបញ្ជាការរងស្រុកអូររាំង .

ចេញផ្សាយដោយ៖ អង្គភាព ព័ត៌មាន សម្លេងមាតុភូមិ ប្រសិនបើប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 011233023 / 097 3455588

ខេត្តមណ្ឌលគិរី÷ យោងតាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា អ្នកស្រី ច្បាប់ ត្រែល មេឃុំសែនមនោរម្យ និងលោក លឹម រ៉ាវី ដែលជាមេបញ្ជាការរងស្រុកអូររាំង បានឃុបឃឹតគ្នា ធ្វើលិខឹតកាន់កាប់ដីព្រៃជាដីរបស់រដ្ឋដែលមានទំហំ៤៥.៩៦០ហិចតា ឲ្យលោក លឹម រ៉ាវី មេបញ្ជាការងស្រុកអូរាំង ធ្វើជាសម្បត្តិផ្ទាល់ខ្លួន។

អ្វីដែលលោក លឹម រ៉ាវី ហ៊ានរំលោភទន្ទ្រានបែបនេះគឺដោយសារលោកបានទទួលភ្លើងខៀវពីអ្នកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ នឹងលោកមេភូមិពូហ្សាម ញ៉ាង ម្យក់។
អ្នកស្រី ថ្វាន់ ត្រែល ត្រឹមជាមេឃុំសែនមនោរម្យសោះ មានសិទ្ធិអំណាចប៉ុណ្ណាបានហ៊ានអនុញាត្តិ តាមការស្នើរសុំរបស់លោក លឹម រ៉ាវី ផ្តល់ដីព្រៃដែលជារបស់រដ្ឋ ទៅអោយលោក លឹម រ៉ាវី ចំនួន៤៥.៩៦០ហិចតា។


តោះបើចង់ដឹងនឹងជ្រាបអោយច្បាស់នោះសូមចូលរួមអានជាមួយគ្នា នៅលើឯកសារស្នើរសុំកាន់កាប់នឹងប្រើប្រាស់ដីព្រៃដែលខុសច្បាប់នោះដូចតទៅ។
“សំដីរបស់លោក លឹម រ៉ាវី”
<< ខ្ញុំបាទ ឈ្មោះ លឹម រ៉ាវី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ រស់នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាន់អត្តសញ្ញាណប័ណ្ណលេខ:២៣០០៤៣៨១៨ ចុះថ្ងៃទី០៦ ខែ១១.ឆ្នាំ២០១៥។ ខ្ញុំបាទមានបំណងចង់ស្នើរសុំកាន់កាប់ដីព្រៃមួយកន្លែងដែលមានផ្ទៃក្រឡាសរុប ៤៥.៩៦០(ha)(ហិចតា)ដែលមានទីតាំងស្ថិតនៅភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្នុងករណីដែលខ្ញុំបាទអោយអាជ្ញារធរទទួលស្គាល់ ហើយមានបញ្ហាអ្វីមួយកើតឡើងនៅថ្ងៃក្រោយខ្ញុំបាទ ដែលមានឈ្មោះដូចខាងលើ សូមទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។
ខ្ញុំបាទ បានបង្គាប់អោយស្មៀនបោះត្រាដោយយោងតាមការចុះហត្ថលេខារបស់មេឃុំ។ ក្រែងមិនពិតប្រាកដខ្ញុំបាទសូមធ្វើការផ្តិតមេដៃស្តាំទុកជាភស្តុតាង៕ ធ្វើនៅសែនមនោរម្យថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៩>>
អូ!អីចឹងតើ បានជាអ្នកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ រៀបចំឯកសារជាមួយថ្នាក់ស្រុក ដើម្បីធ្វើការផ្លាស់ប្តូរស្មៀនឃុំសែនមនោរម្យ យ៉ាងតក់ក្រហល់បែបនេះ។ណទាំងនេះហើយគឺខ្លាចបែកធ្លាយរឿងអំពើពុករលួយរបស់លោក លឹម រ៉ាវី នឹង អ្នកស្រីមេឃុំ ជាមួយមេភូមិពូហ្សាមផងដែរ។


សូមបញ្ជាក់ថាផ្ទៃដីសរុបចំនួន៤៥.៩៦០ ហិចតា នោះគឺ លោក លឹម រ៉ាវី បានគប់គិតជាមួយមេឃុំ ធ្វើប្លង់បែងចែកទៅអោយកូនរបស់ខ្លួន ចំនួន៥នាក់ដូចជាមានឯកសារស្រាប់នៅខាងក្រោមនេះ
ទី១/ លឹម ស្រីម៉ៅ ទំហំ សរុប៦៨៨០០ម៉ែត្រការ៉េ
ទី២/ លឹម ថា ទំហំ៨៦០០០ ម៉ែត្រការ៉េ
ទី៣/ លឹម ដានី ទំហំ ៨៦០០០ម៉ែត្រការ៉េ
ទី៤ / លឹម ឌីស្សកូ ទំហំ ៧៧៤០០ម៉ែត្រការ៉
ទី៥/ លឹម សៅឌី ទំហំ៨៦០០០ម៉ការ៉េ
ជុំវិញបញ្ហានេះសូមលោក ស្វាយ សំអ៊ាង អភិបាលខេត្ត លោក សាន្ត គឹមអឿន មេបញ្ជាការសឹករងខេត្តមណ្ឌលគិរី មេត្តាពិនិត្យទៅលើមន្ត្រីក្រោមឱវ៉ាត់ផង។ តាមរយៈព័ត៌មាននេះសង្ឃឹងថា លោក លោក ឱម យិនទៀង អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើការស៊ីបអង្កេតលើបញ្ហានេះ៕




Leave a Reply

Your email address will not be published. Required fields are marked *