មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្ត បានរៀបចំធ្វើបាឋកថា ស្ដីពីរួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅខេត្តមណ្ឌលគិរី

ចេញផ្សាយ÷ ថ្ងៃអង្គារ៍ ១៥ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយ ÷អង្គភាព សម្លេងមាតុភូមិ

មណ្ឌលគិរីះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្ត បានរៀបចំធ្វើបាឋកថា ស្ដីពីរួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា៣៥០នាក់ ដែលប្រព្រឹត្តទៅនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានលើកឡើងថា ការរៀបចំប្រារព្ធពិធីនេះឡើង ពិតជាមានសារសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយអប់រំណែនាំដល់គ្រប់ភាគី និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យមានការយល់ដឹង និងចូលរួមសហការ អនុវត្តការងារទាំងអស់គ្នា សំដៅពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ឯកឧត្តម បញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សក៏ជាកត្តាមួយយ៉ាងសំខាន់ ដែលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តាមរយៈការអនុវត្តយន្តការផ្សេងៗ ការដាក់ចេញនូវគោលការណ៍ និងគោលនយោបាយនានា សំដៅពង្រឹងការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងទៀត ដើម្បីចូលរួមចំណែកក្នុងការលើកម្ពស់វិស័យសិទ្ធិមនុស្សនេះ ក៏ត្រូវឲ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមចំណែកថែរក្សាការពារ នូវសុខសន្តិភាព ស្ថេរភាពសង្គម ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងឈានទៅរកការគោរពសិទ្ធិមនុស្ស បានយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ដែលធ្វើឱ្យខេត្តមណ្ឌលគិរី មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ហើយសមិទ្ធផលទាំងនេះ បានបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តគ្រប់ថ្នាក់ ជាពិសេស ក្រោមម្លប់នៃដំបូលសន្តិភាព ដែលកម្ពុជាទទួលបានពីការអនុវត្តដ៏ត្រឹមត្រូវនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើអោយយើងមានអ្វីៗដូចសព្វថ្ងៃនេះ។ ឯកឧត្តម បន្ថែមថា តាមរយៈបាឋកថានាពេលនេះ នឹងបានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានថ្មីៗសម្រាប់មន្ត្រីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ បានជ្រួតជ្រាបកាន់តែច្បាស់អំពីការគុណតម្លៃនៃសន្តិភាព បើគ្មានសន្តិភាព នោះនឹងមិនមានអ្វីៗទាំងអស់៕
ប្រភព (រូបភាព និងអត្ថបទ៖ មន្ទីរព័ត៌មានខេត្ដ

 




Leave a Reply

Your email address will not be published. Required fields are marked *