មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

រឿងទំនា់ដីធ្លីជាជំងឺឆ្លងដ៍រាំរៃ ពីខេត្តមួយទៅខេត្តមួយ ភាគច្រើនអ្នកមានអំណាច់ ឃុបឃិត រំលោបបំពាន់

ចេញផ្សាយ ៖ ថ្ងៃសុក្រ ២រោជ ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩ អង្គភាព ព័ត៌មាន សម្លេងមាតុភូមិ

ប្រជាពលរដ្ឋ ជាង២០០គ្រួសារ បានផ្ទុះការតវ៉ា ចោទថា ៖ លោក ហេង មនោ មេឃុំផាត់សណ្ដាយ ថាបានឃុបឃិតគ្នា ក្លែងបន្លំឯកសារ បំភ័ន្តភ្នែក ថ្នាក់ដឹកនាំ រំលោភយក ដីស្រែប្រាំងទំហំជាង២០០០ហិកតា ចែកបក្សពួកខ្លួន លក់ និងចាត់ ចែង ជួលឲ្យទៅពួកមេឈ្មួញ ម្នាក់ៗ រាប់រយហិកតា

កំពង់ធំ: ប្រជាពលរដ្ឋរាប់រយគ្រួសារបានផ្ទុះការតវ៉ា ខណ:ពេលដែល អាជ្ញាធរបាន យកដីរបស់ពួក គាត់ដែលប្រមុខរាជរដ្ឋាភិបាលយល់ព្រមកាត់ឆ្វៀលចែកអោយពួកគាត់ តាំងពីឆ្នាំ២០១៤~២០១៥ តែបែរជា ពួកអាជ្ញាធរយកដីនោះទៅលក់ និងចាត់ចែង ជួលបន្ត ទៅអោយឈ្មួញកណ្ដាលទៅវិញ បើទោះបីថាកន្លងមក ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញលិខិត ស ជ ណ ដើម្បីឆ្វៀល និងបែងចែកដី ជូនប្រជាពល រដ្ឋ ដែលអាស្រ័យផលក្នុងតំបន់៣យ៉ាងណាក៏ដោយ ក៏ប៉ុន្តែអាជ្ញាធរឃុំ ស្រុក នៅតែកាត់ដីទាំងនោះជួលនិងលក់ ទៅឱ្យពួកមេឈ្មួញកណ្ដាល យ៉ាងរំភើយ។

ជាក់ស្ដែង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង០៣នាទី ថ្ងៃត្រង់ នៅចំណុចវាលស្រង៉ែ ក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជាពលរដ្ឋប្រមាណ២៥ ០ នាក់ បានមកធ្វើការតវ៉ា រឿងដីដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចឆ្វៀលឱ្យពួកគាត់តែអាជ្ញាធរថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត មិនយកចិត្ត ទុក្ខដាក់រវល់អើពើរ ដោះស្រាយឱ្យពួកគាត់ទាល់តែសោះ។មិនតែប៉ុណ្ណោះ បែរជាថ្លើមធំ ពាសមេឃ ហ៊ាននាំគ្នាក្លែងបន្លំឯកសារ និងបញ្ជីឈ្មោះ ដាក់បញ្ចូលទៅក្នុងផែនទី យកដីដែលរដ្ឋ បានចែកអោយពួកគាត់ យកទៅចាត់ចែងជួលបន្តនិងលក់ឱ្យមេៗឈ្មួញទៅវិញ។

ប្រភពដដែលបន្តថា ផ្ទៃដីចំនួនជាង២០០០ហិចតានោះគឺរាជរដ្ឋាភិបាល បានកាត់អោយពួកគាត់តាំងពីឆ្នាំ២០១៤,២០១៥ តែតាមពិត លោកមេឃុំរូបនោះក្លែងបន្លំឯកសារ ដោយដាក់តែឈ្មោះ បក្សពួករបស់គេតែប៉ុណ្ណោះ ដើម្បីឱ្យថ្នាក់លើគិតថាដីដែលរដ្ឋចែកអោយប្រជាជននោះ គឺបានដល់ពួកគាត់អស់ហើយមើលទៅ ទើបពួកគាត់នាំគ្នារស់នៅ យ៉ាងស្ងប់ស្ងាត់បែបនេះ តែតាមការពិត ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងឃុំផាត់សណ្ដាយ ទាំងមូល មិនបានទទួលដីសូម្បីតែមួយដុំ រហូតមកដល់ពេលនេះ ។
ជុំវិញនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ ក៏បានដាក់ពាក្យបណ្ដឹងទៅលោកអភិបាលស្រុកនិងលោកអភិបាលខេត្ត ជាច្រើនលើកច្រើនសារ តែលោកសុខលូ អភិបាលខេត្ត កំពង់ធំ មិនបានយកចិត្តទុកដាក់ដោះស្រាយ ជូនពួកគាត់នោះទេ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ អស់រយៈពេល ជាង០៤ឆ្នាំទៅហើយ ពួកគាត់អត់ទ្រាំ តទៅទៀតលែងបាន ក៏ផ្ទុះការតវ៉ាតែម្ដង និងបានរាយការណ៍ ទៅក្រុមអ្នកសារ ព័ត៌មាន ឱ្យចុះមកយកព័ត៌មានដល់ទីតាំងដីទំនាស់ ជួយស្រាវជ្រាវ រកការពិត ផ្សព្វផ្សាយដំណឹង អំពីទុក្ខលំបាកប្រជាពលរដ្ឋនៅពេលនេះ ដើម្បីអោយប្រមុខរាជរដ្ឋាភិបាល មេត្តាជួយរកយុត្តិធម៌ និងសំណូមពរឱ្យចាត់វិធានការទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះជនណារ ដែលក្លែងឯកសារខាងលើនេះ ។

សូមបញ្ជាក់ផងដែរថាជុំវិញករណីនេះខាងក្រុមអ្នកសារព័ត៌មានយើង នៅមិនទាន់មានការបំភ្លឺណា មួយពីខាងអាជ្ញាធរឃុំ ស្រុក ខេត្តកំពង់ធំ នៅឡើយទេដូច្នេះយើងខ្ញុំរងចាំការបំភ្លឺពីខាងអជ្ញាធររៀងរាល់ម៉ោងធ្វើការ ៕

 




Leave a Reply

Your email address will not be published. Required fields are marked *