មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ចំការស្រលរាប់រយហិកតាដែលជារបស់រដ្ឋ ឋិតនៅក្នុងស្រុកអូរាំង ខេត្តមណ្ឌលគិរី ត្រូវក្រុមឧក្រិដ្ឋជនមានប្រាក់ និងមានអំណាចយកគ្រឿងចក្រទៅឈូសឆាយយកទន្ទ្រានយក ធ្ធើជាកម្មសិទ្ធ

ចេញផ្សាយ ថ្ងៃ សុក្រ ខែ ចេត្រ ឆ្នាំកុរ សំរិទ្ធស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ដោយអង្គភាព សម្លេងមាតុភូមិប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយៈទូរស័ព្ទ .011332023./.0973455588

មណ្ឌលគីរី ៖ ប្រភពពីភ្នាក់ងារ ANN ថា នៅរសៀលថ្ងៃទី១១ខែមីនាមីនា​ ឆ្នាំ​២០២០នេះ​ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ បានអះអាងថា នឹង​បញ្ជូន​ក្រុម​ការងារ​ចុះ​ទៅពិនិត្យ​ និង​ចាត់វិធានការ​លើក្រុម​ជនល្មើស​ទាំងអស់​នោះ​តាម​ផ្លូវច្បាប់។

បើ​យោង​តាម​សេចក្តី​រាយការណ៍​ របស់​ភ្នាក់ងារ​ ANN បានឲ្យដឹង​ថា​ ប្រជា​ពល​រដ្ឋ​បានប្រទះឃើញ​ មុន​អាជ្ញាធរ​ជំនាញ​ នូវ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​របស់​ក្រុម​ឧក្រិដ្ឋជន​ដីធ្លី​ ចូលទៅ​ធ្វើសកម្មភាព​ឈួស​ឆាយ​ ទន្ទ្រាន​យកដី​ចំ​កា​ស្រល់​របស់​រដ្ឋ​ប្រមាណ​ជិត​ ៣០០ហិកតា​ ស្ថិត​នៅស្រុក​អូរ​រាំង​ ខេត្ត​មណ្ឌលគិរី​ នៅ​ត្រង់​ចំណុច​មុខ​បន្ទាយ​សឹក​រងស្រុក​អូរ​រាំង​ ចម្ងាយ​ប្រហែល​ ២៥០ម៉ែត្រ។

ប្រភពខាងលើទៀតបន្តថា គ្រឿងចក្រ​រួមមាន​ អេស្កា​វឺទ័រ​ (អា​អ៊ិច​) និង​អា​ប៊ុល​ ជា​ច្រើន​គ្រឿង​ កំពុងបន្តឈួសឆាយ ដីព្រៃ​ដងអូរ​ និង​ដី​ចំ​ការ​ស្រល់​របស់​រដ្ឋ ពុំមានឃើញមន្ត្រីជំនាញពាក់ពន្ធ័ធ្វើការទុបស្កាត់ឡើយ។

មានការបែកធ្លាយចេញពីមន្ត្រីសាលាស្រុកអូររាំង ម្នាក់ដែលមិនឲ្យបញ្ចេញអត្តសញាណ្ណ បានលួចបង្ហើបថា ក្រុម​ឧក្រិដ្ឋជន​ ដែល​ហ៊ាន​ដាក់​គ្រឿងចក្រ​ ចូលឈូសឆាយទន្ទ្រានយកដីចំការស្រល់របស់រដ្ឋ ជាបុគ្គលមិនធម្មតា ឈួសឆាយហុំពាត់យកដីចំការស្រលដែលជារដ្ឋ រាប់រយហិកតានោះ គឺ​ជា​មន្ត្រី​ធំ​ៗណាស់​ហើយ​ពួក​គេបាន​គប់គិត​គ្នា​ជាប្រព័ន្ធ​លួច​ ធ្វើប្លង់រឹងយកដីទាំងអស់នោះយ៉ាងយ៉ាប់​រហ័ស​ និង​យ៉ាង​រលូន​បំផុត។

បើតាមប្រភពពីភ្នាក់ងារ ANN បានប្រាក់ថា លោក អ៊ុំវណ្ណៈ​ សុភ័គ នាយ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​ បាន​ប្រាបលោក​នឹង​ប​ញ្ជាកម្លាំង​ឲ្យ​ចុះ​ឃាត់​គ្រឿងចក្រ​ដែល​កំពុង​ឈូស​ឆាយ​ដីព្រៃ​ចំ​ការ​ស្រល់​នោះ​បន្ទាន់។

ដោយឡែក​ លោក​ យឹម​ ស្រីយ៉ា​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​រាំង​ ក៏​បានឲ្យ​ ANN ដឹង​ផងដែរថា​ លោក​នឹង​រាយការណ៍​ ទៅថ្នាក់លើដើម្បីសុំគោលការណ៍ចុះឃាត់គ្រឿងចក្រ​របស់​ក្រុម​ឧក្រិដ្ឋជន​ទាំងអស់​នោះ​ជាបណ្ដោះ​អាសន្ន​សិន​ ព្រោះតែ​ការ​ឈូស​ឆាយដី​ចំ​ការ​ស្រល់​របស់​រដ្ឋ​នោះ​ គឺ​ជាទង្វើ​ខុសច្បាប់។

សូមជម្រាប​ជូន​ថា​ ករណី​ឈូស​ឆាយ​ ដើម្បី​ទន្ទ្រាន​កាន់​កាប់​យកដីព្រៃ​ចំ​ការ​ស្រល់​របស់​រដ្ឋ​ពីសំណាក់​ក្រុម​ឧក្រិដ្ឋជន​ដីធ្លី​ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ ហាក់​ស្ងប់ស្ងាត់​បាន​តែមួយ​ចំអិន​កំពឹស​បន្ទាប់​ពីមាន​ការ​ដាក់​បទ​បញ្ជាឲ្យ​ចុះ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​ពីប្រមុខ​រាជរដ្ឋាភិបាល​ និង​អភិបាល​ខេត្ត​មួយ​នេះ​ ប៉ុន្តែកម្មភាព​ដដែល​បានកើត​ឡើង​ បន្ទាប់​ពីមាន​ការ​បើកភ្លើង​ខៀវ​ពីមន្ត្រី​ជំនាញ​ នៃ​ខេត្ត​មណ្ឌលគិរី​ អាច​ទំនងជា​ការ​សហការ​ចែក​ប្រយោជន៍​គ្នា​




Leave a Reply

Your email address will not be published. Required fields are marked *