មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ឧត្តម ងី ច័ន្ទ្រផល ជំរុញដល់អាជ្ញាធរខេត្តមណ្ឌលគិរី និងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងខិតខំដោះស្រាយបញ្ហានានា ជូនពលរដ្ឋឱ្យបានល្អប្រសើរ

មណ្ឌលគិរី៖ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត បានជំរុញដល់អាជ្ញាធរខេត្តមណ្ឌលគិរី និងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងខិតខំដោះស្រាយបញ្ហានានា ជូនពលរដ្ឋឱ្យបានល្អប្រសើរ ឯកឧត្តម មានប្រសាសន៍ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដែលប្រព្រឹត្តទៅនៅអគារសាលប្រជុំក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ចំនួន ០៧ចំណុច ទី១ ត្រូវពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ ទី២ ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទី៣ អភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ ទី៤ ការអភិវឌ្ឍទីក្រុង ទី៥ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទី៦ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងទី៧ ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន។ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដល់ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារចុះមូលដ្ឋាន រួមទាំងសមត្ថកិច្ចទាំងអស់ ដែលបានរួមគ្នា ក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ សម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យ ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនាពេលកន្លងមក បានល្អប្រសើរ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា នៅក្នុងអង្គសន្និបាតពេញ១ថ្ងៃ បានធ្វើការពិភាក្សាយ៉ាងផុសផុល ហើយបានឯកភាពគ្នាដាក់ចេញនូវទិសដៅអនុវត្តបន្តឆ្នាំ២០២០រួមមាន៖ បន្តយកចិត្តទុកដាក់ និងពង្រឹងការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ឌសញ្ជត្តិខ្មែរ បន្តរៀបចំវេទិកាសាធារណៈតាមណ្តាឃុំ/សង្កាត់ ចូលរួមថែរក្សាបរិស្ថាន និអភិរក្សធនធានធម្មជាតិ ខិតខំគ្រប់គ្រង និងរៀបចំកែលម្អរមណីយដ្ឋានធម្មជាតិនានាក្នុងខេត្ត រក្សាសន្តិសុខសណ្តាប់សាធារណៈ និងត្រូវក្តាប់ជាប់នូវអភិក្រមទាំង ០៥ចំណុច ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលជំងឺ និងវះកាត់ និងចូលរួមផ្សព្វផ្សាយការបង្ការ ការពារ និងទប់ស្កាត់ការរីករាល់ដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី(កូរ៉ូណា) ឫ Covid-19។
នាឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានបំពាក់គ្រឿងឥស្សរិយសការងារ និងមេដៃដល់មន្រ្តីសាលាខេត្ត និងមន្ទីរអង្គភាពចំនួន ១១រូបផងដែរ៕




Leave a Reply

Your email address will not be published. Required fields are marked *