មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ឃាត់ខ្លួនជនសង្ស័មុខសញ្ញាចោរគាស់ផ្ទះដ៏សកម្មភាពម្នាក់  នៅមណ្ឌលគិរី

 

ចេញផ្សាយ ថ្ងៃ អាទិត្យ ខែ ជេស្ឋ ឆ្នាំកុរ សំរិទ្ធស័ក្ត ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ខែ ឧសភា ឆ្នាំ២០២០ដោយអង្គភាព សម្លេងមាតុភូមិប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយៈទូរស័ព្ទ .011332023./.0973455588

ខេត្តមណ្ឌលគិរី ៖  មុខសញ្ញាចោរគាស់ផ្ទះដ៏សកម្មភា
ពម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងសែននមនោរម្យចាប់ឃាត់ខ្លួន នៅចំនុចផ្ទះសំណាក់ ម៉ារីសំណាង ក្នុងសង្កាត់ស្ពានមានជ័យ ក្រោយធ្វើសកម្មភាពចុងក្រោយលួចសម្ភារៈប្រជាពលរដ្ឋតាមបង្អួច កាលពីថ្ងៃទី២៣ ឧសភា ២០២០ ។

 

លោក​ កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានឲ្យដឹងថា កម្លាំងអធិការដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណីបទល្មើស លួចនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី ក្នុងករណីបទល្មើសជាក់ស្តែង លួច មានស្ថានទំងន់ទោស (គាស់បង្អួច ផ្ទះលួចយកសម្ភារៈ)។

 

លោកអធិការបន្តថា ជនសង្ស័យឈ្មោះ ហូញ ភារុណ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។




Leave a Reply

Your email address will not be published. Required fields are marked *