មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ល្បែងស៊ីសងជាច្រើនប្រភេទ ដូចជាល្បែងបៀរអាប៉ោង .យូរគី.និងភ្នាលទឹកភ្លៀង។ល។ ក្នុងខេត្តបាត់ដំបងកើតឡើងយ៉ាងអនាធិបតេយ្យ

ចេញផ្សាយ ៖ ថ្ងៃពុធ៦កើត ខែ ជេស្ឋ ឆ្នាំជូត សំរិទ្ធស័ក្ត ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយអង្គភាពសម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយៈទូរស័ព្ទ 011332023./.0973455588

ខេត្តបាត់ដំបង ៖ ល្បែងស៊ីសងជាច្រើនប្រភេទ ដូចជា ល្បែងភ្នាល់ទឹកភ្លៀង.អាប៉ោង .យូរគី.។ល។ បានកើតឡើងយ៉ាងអនាធិបតេយ្យ ព្រោះតែផលប្រយោជន៍
អាជ្ញាធរពាក់ព័ន្ធខេត្តបាត់ដំបង រក្សាភាពស្ងប់ស្ងាត់ ធ្វើមិនដឹងមិនឮ ដូចជាគ្មានរឿងអ្វីកើតឡើង ផ្កើនទៅ និងអនុសាសន៍ របស់សម្តេចក្រឡាហោម សរ ខេង ស្តីពីគោលការណ៍ (ភូមិឃុំសុវត្ថិភាព០៩ចំណុច)

ប្រភព ៖ ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្ត បានរាយការណ៍ថា ៖ ល្បែងសុីសងជាច្រើនប្រភេទ បានកើតឡើងដូចផ្សិត ឡើងដុះស្លែ .ជាច្រើនខែ.ឆ្នាំហើយ ពុំដែលឃើញមានអាជ្ញាធរធ្វើការបង្ក្រាបសោះ ( លោក តាល់ )
ជាបងធំ ល្បែងភ្នាលទឹកភ្លៀង ក្នុងខេត្តបាត់ដំបង អ្នកណា .អ្នកណា.ថាមិនដឹងនោះ ក្នុងនោះ ក៏មានល្បែងផ្សេងទៀត ដូចជាបៀរ អាប៉ោង យូរគី។ល។
យ៉ាងអនាធិបតេយ្យ ។ មជ្ឈដ្ឋានមហាជនធ្វើការរិះគន់ចំៗថា ៖ ជុំវិញបនល្បែងខាងលើ របស់( លោក.តាល់ )
បើគ្មានការឃុបឃិត ពីសំណាក់ ( លោក.តាល់ ) និងអាជ្ញាធរនោះទេ ល្បែងទាំងនោះមិនអាចប្រព្រឹត្តទៅបានឡើយ បើគ្មានផលប្រយោជន៍ អាជ្ញាធរ មិនអាចធ្វើ គ.ធ្វើថ្លង់ បានដែរ ។

មជ្ឈដ្ឋានមហាជន ក៏ដូចជាប្រជាជនរស់នៅក្នុងខេត្តបាត់ដំបង ៖ សូមអំពាវនាវដល់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងសម្តេចក្រឡាហោម មេត្តាជួយចាត់វិធាការណ៍ ក្តៅចំពោះ បនល្បែងភ្នាល់ទឹកភ្លៀង ដែលមានលោកតាល់ ជាមេបនល្បែងនេះ និងអាជ្ញាធរដែលឃុបឃិតពុករលួយអោយមានប្រសិទ្ធភាព ដើម្បីអោយរាស្រ្ត មានជំនឿជឿជាក់និងកក់ក្តៅលើគោលការណ៍ទាំង ០៩ចំណុចខាងលើ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាពយើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមច្បាប់របបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕




Leave a Reply

Your email address will not be published. Required fields are marked *