មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ពិតទេ?លោក សៀក មុន្នី អភិបាលបាលស្រុកអូររាំង លោកស្រីថ្វាន់ ត្រែល មេឃុំសែនមនោរម្យនឹង លោកញ៉ាង ម្យក់ មេភូមិពូហ្យាម បណ្តោយអោយអតីតនាយទាហ៊ានធំមួយរូបនៅខេត្តមណ្ឌលគិរីកាលពីមុន យកគ្រឿងចាក់ឈូសឆាយ ដីព្រៃរបស់រដ្ឋ ដែលត្រូវបានហាមឃាត់មួយកន្លែង

ចេញផ្សាយ ៖ ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំកុរ សំរិទ្ធស័ក្ត ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ខែ ឧសភា ឆ្នាំ២០២០ដោយអង្គភាព សម្លេងមាតុភូមិប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយៈទូរស័ព្ទ .011332023/0973455588

មណ្ឌលគីរី ៖ ប្រជាពលរដ្ឋ រស់នៅភូមិពូហ្សាម .ឃុំសែនមនោរម្យ. ស្រុកអូររាំង. ខេត្តមណ្ឌលគិរី កំពុងរិះគន់ថា ៖ រដ្ឋអំណាចថ្នាក់ក្រោម សព្វថ្ងៃមិនមែនធ្វើការបំរើជាតិ បំរើប្រជាជននោះទេ គិតតែប្រយោជន៍បក្សពួកបុគ្គល ពួកគាត់បានបន្តថា ដូចជាអស់ជំនឿ ប្រជាពលរដ្ឋតូចតាច ស៊ីឈ្នួលកាប់ព្រៃចំការអោយគេដោយពួកគាត់ប្រេីតែកាំបិតនិងពូថៅ ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួននឹងកសាងសំណុំរឿនបញ្ជួនទៅសាលាដំបូងខេត្ត ខ្លះជាប់គុកមកដល់សព្វថ្ងៃនេះផង
រីឯចំពោះបុក្គលដែលមានលុយនឹងអំណាច ដោយប្រេីគ្រឿងចក្រវៃព្រៃ បែជាពុំឃេីញមានមន្រី្ត ឬអាជ្ញាធរពាក់ពន្ធ័ណាធ្វេីការបង្ក្រាបសោះ ការអនុវត្តហាក់ដូចជាពុំគ្មានតម្លាភាពទាល់តែសោះ ។

ជាក់ស្តែងដីចំការមួយកន្លែង ដោយបានហាមឃាត់មិនអោយកាប់ទន្រ្ទានព្រៃ ប៉ុន្តែបែរជាអ្នកមានលុយនឹងមានអំណាច ហ៊ានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃបានយ៉ាងរលូនទៅវិញ។កន្លែងពួកគាត់ដឹងច្បាស់ ដីព្រៃអភិរក្សរបស់រដ្ឋ ស្ថិតក្នុងភូមិពូហ្សាម.ឃុំសែនមនោរម្យ ខេត្តមណ្ឌគិរី គឺជាដីចំការរបស់អ្នកធំម្នាក់ អតីតជាឧត្តមសេនីយ៍ផ្កាយ១នៃកងទ័ពជើងគោកខេត្តមណ្ឌលគិរី ។

តាមការដឹងកន្លងមក ក្រោយពីដីធ្លី ក្នុងខេត្តមណ្ឌលគិរី មានហាងឆេង មានឈ្មួញជាច្រេីនចុះមកទិញត្រូវបានគេដឹងថា ច្រេីនតែអ្នកមានលុយ មានអំណាចមក ឃុបឃិតគ្នា និងអាជ្ញាធរជាប្រពន្ធ័ រំលោភទន្ទ្រាន ហំពទ្ធ័ដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានញញើតច្បាប់ ។

បងប្អូនប្រជាសហគមន៍ រស់នៅតំបន់ខាងលើបាន សំនូមពរ ក៍ដូចជាស្នើដល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ សំអាល់ រដ្ឋប្រមន្ទីក្រសួងបរិស្ថាន ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែមានការយកចិត្តទុកដាក់ ពីប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋ សូមឲ្យមានវិធានការណ៍ក្ដៅទៅលើបុគ្គលខិលខូច ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕

 




Leave a Reply

Your email address will not be published. Required fields are marked *