មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រើនរំលឹកដល់មន្ត្រីសាធារណៈ ត្រូវធ្វើយ៉ាងណា ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព

 

ចេញផ្សាយ ៖ ថ្ងៃអង្គារ ៤រោជ ខែជេស្ឋ ឆ្នាំជូតសំរិទ្ធស័ក្ត ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ដោយអង្គភាព សម្លេងមាតុភូមិប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយៈទូរស័ព្ទ .011332023./.0973455588

មណ្ឌលគិរី៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំក្រសួង ដែលប្រព្រឹត្តទៅនៅមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់របស់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមកសាងជាតិមាតុភូមិប្រកបដោយចីរភាព និងផែនការមេ និងគោលនយោបាយកាត់បន្ថយ តម្លៃដឹកជញ្ជូនឱ្យបានសមស្រប។ ឯកឧត្ដមទេ សរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់ ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេស ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានក្រើនរំលឹកនូវតួនាទីមន្ត្រីសាធារណៈក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗ ទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលបានខិតខំប្រឹងប្រែងបំពេញ ការងាររបស់ខ្លួនសម្រេចបានលទ្ធផលល្អ និងបានស្នើឱ្យបន្តកិច្ចសហការចូលរួមផ្ដល់គំនិតថ្មីៗសំដៅធ្វើ ទំនើបកម្មលើការបម្រើសេវាសាធារណៈ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីទាំងអស់ ត្រូវអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាលដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដូចជាការលាងដៃនឹងសាប៊ូឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។
បន្ទាប់មក ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញទៅអុជធូប ថ្វាយគ្រឿងសក្ការៈបូជាជូនលោកតាស្រុះ យាយផ្លុំ ភ្នំដោះក្រមុំ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស ចៀសឱ្យផុតពីជំងឺកូវីដ១៩នេះផងដែរ៕




Leave a Reply

Your email address will not be published. Required fields are marked *