មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ក្រសួងបរិស្ថាន និងអង្គការ WWF ដោយសហការជាមួយរដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសសត្វព្រៃគ្រប់ប្រភេទក្នុងខេត្តមណ្ឌលគិរី និងច្បាប់ពាក់ព័ន្ធ

ចេញផ្សាយ៖ ថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ឯកស័ក្ត ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដោយ៖ អង្ភាភាព ព័ត៌មាន សម្លេងមាតុភូមិប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 011332023/0973455588

មណ្ឌលគិរី៖ ក្រសួងបរិស្ថាន និងអង្គការ WWF ដោយសហការជាមួយរដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសសត្វព្រៃគ្រប់ប្រភេទក្នុងខេត្តមណ្ឌលគិរី និងច្បាប់ពាក់ព័ន្ធ ក្រោមវត្តមាន លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី លោក ទឹម ស៊ីថា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន លោក សេង ទៀក នាយកអង្គការWWF និងលោក លោកស្រី ប្រធានមន្ទីរបរិស្ថាន នាយកខណ្ឌរដ្ឋបាលព្រៃឈើ តំណាងអង្គការ WCS និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដែលបានប្រព្រឹត្តទៅនៅផ្ទះសំណាក់ពេជ្រាដា ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី  នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០

លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី  បានឲ្យដឹងថា ខេត្តមណ្ឌលគិរី ជាខេត្តដែលសក្តានុពលធនធានធម្មជាតិ និងមានដែនជម្រកសត្វព្រៃចំនួនប្រាំ ក្នុងនោះរួមមាន ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃលំផាត់ និង ដែនជម្រកសត្វព្រៃណាំលៀរ ។ លោក បន្តថា  តំបន់ការពារទាំងនេះ ទទួលស្គាល់ដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលបានប្រសូត្រឡើង ក្នុងគោលបំណងការពារធនធានធម្មជាតិ ក៏ដូចជាការពារបរិស្ថាន ជាសកលសម្រាប់មនុស្ស និងសត្វដែលមានជីវិតនៅលើភពផែនដី។

លោក ទឹម ស៊ីថា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន មានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណងដើម្បីការពារសត្វព្រៃ ការពារអភិរក្សធនធានធម្មជាតិ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធនានាពាក់ព័ន្ធវិធានការទប់ស្កាត់ និង បង្រ្កាបបទល្មើសសត្វព្រៃគ្រប់ប្រភេទ ក្នុងការលើកកម្ពស់សក្តានុពលធនធានធម្មជាតិ និងការអភិវឌ្ឍន៍វិស័យទេសចរធម្មជាតិក្នុងខេត្តមណ្ឌលគិរី ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។  លោក បញ្ជាក់ទៀតថា ខេត្តមណ្ឌលគិរី នាពេលអនាគត នឹងក្លាយទៅជាខេត្តដែលមានធនធានមនុស្សច្រើនដោយសារតែ វិស័យទេសចរដើរ ភោជនីដ្ឋានដើរ និងវិស័យកសិកម្មដើរ ពេលវិស័យទាំងនេះដំណើរការ នោះប្រជាពលរដ្ឋ នឹងមានការងារធ្វើ ខេត្តមានការអភិវឌ្ឍន៍ចរន្តសេដ្ឋកិច្ចនិងកើនឡង លោក ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ហាមឃាត់ ការជួញដូរសត្វព្រៃ ការបរិភោគសាច់សត្វព្រៃ និង ត្រូវយកចិត្តទុកដាក់ខ្ពស់ ដល់ការការពារ អភិរក្សធនធានធម្មជាតិ ដើម្បីទាក់ទាញក្នុងការអភិវឌ្ឍន៍លើវិស័យទេសចរបែបធម្មជាតិ និង វប្បធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំខេត្តមណ្ឌលគិរី ។




Leave a Reply

Your email address will not be published. Required fields are marked *