មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

កម្លាំងនគបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តមណ្ឌលគិរី បានធ្វេីការបង្ក្រាករណីជួញដូរគ្រឿងញៀន​ទ្រង់ទ្រាយធំ​ និងឃាត់ខ្លួន ជនសង្ស័យ ២នាក់ រួមទាំងថ្នាំញៀន

ចេញផ្សាយ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ឯកស័ក្ត ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០១ខែតុលា ឆ្នាំ២០២០ ដោយ៖ អង្ភាភាព ព័ត៌មាន សម្លេងមាតុភូមិប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 011332023/0973455588


មណ្ឌលគិរី៖​ កម្លាំងនគបាលខេត្តមណ្ឌលគិរីធ្វេីការបង្ក្រាករណីជួញដូរគ្រឿងញៀន​ ទ្រង់ទ្រាយធំ​ ឃាត់ខ្លួនជនស្ស័យពីរនាក់ព្រមទាំងថ្នាំញៀនជាង២០កញ្ចប់​ នៅវេលាម៉ោង ១៨ និង០០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឱ្យដឹងថា​  កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ និងការដឹកនាំសម្របសម្រួលដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នៅចំណុចផ្ទះជួល  ស្ថិតក្នុងភូមិចំការតែ  សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។​ ករណីនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន​  និងឆែកឆេរ ក្នុងម៉ូតូ និងបន្ទប់ជួល លើជនសង្ស័យចំនួន ០២ នាក់ ស្រី ០១ នាក់ ដូចមានឈ្មោះខាងក្រោម ៖

១. ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ។មស្រុកកំណើត : ភូមិ​ ព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។​ បច្ចុប្បន្នស្នាក់នៅ : ភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

២. ឈ្មោះ ជា  ផាលីណែត ភេទស្រី  អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។​ ស្រុកកំណើត: ភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ ។​ ទីលំនៅបច្ចុប្បន្ន : ភូមិចំការតែ សង្កាត់ស្ពានមានជ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។សមត្ថកិច្ចរកឃើញ សម្ភារៈ និងវត្ថុតាង ហើយធ្វើការឃាត់ដកហូតបានរួមមាន ៖
សារធាតុសង្សយ័ថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ( ម៉ាកទឹកកក )  ចំនួន ២២ កញ្ចប់ ( ៦ កញ្ចប់ធំ ; ៧ កញ្ចប់ធំល្មម ; ៩ កញ្ចប់តូច  ) មិនទាន់ថ្លឹង។   ឧបករណ៍ សម្ភារៈ មធ្យោបាយ ដកហូតបាន ៖ ១. អាវុធចំនួន ១ ដើម ម៉ាក់ G19  AUSTRIA  WET  5168  ផលិតនៅប្រទេសនៅTAIWAN ( ប្រើហ្គាសបាញ់គ្រាប់កង់ )
២. ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ( ម៉ាកOPPO ១គ្រឿងនិងម៉ាក SAMSUNG  ១គ្រឿង )
៣. ដែកកេះចំនួន ៨
៤. កាបូបចំនួន     ២
៥. អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន ២ សន្លឹក
៦. បណ្ណ័សំគាល់យាន្តយន្តចំនួន ១ សន្លឹក
៧. ដបសម្រាប់ជក់ថ្នាំញៀនចំនួន ៣
៨. កែវសម្រាប់ជក់ថ្នាំញៀនចំនួន ៦
៩. ថង់សម្រាប់វេចខ្ចប់និងទុយោមួយចំនួនធំ
១០. ប្រាក់រៀលចំនួន ១៣៩,៥០០ រៀល
១១.  ម៉ូតូចំនួន ២ គ្រឿង ( ម៉ាក KTM DUKE 200  ១ គ្រឿង ស្លាកលេខភ្នំពេញ 1 CS–1228 ; ម៉ាក់ TODAY  ១ គ្រឿង គ្មានស្លាកលេខ)
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារៈ និងមធ្យោបយទាំងអស់ កម្លាំង ជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងថែរក្សា និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ប្រភពពីពត៌មានខេត្តមណ្ឌលគិរី


អត្ថបទមុនកំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។


Leave a Reply

Your email address will not be published. Required fields are marked *