មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។

ចេញផ្សាយ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ឯកស័ក្ត ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០១ខែតុលា ឆ្នាំ២០២០ ដោយ៖ អង្ភាភាព ព័ត៌មាន សម្លេងមាតុភូមិប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 011332023/0973455588


យោងតាមសេចក្ដីរាយការណ៍ជាបឋមបានឲ្យដឹងថា នៅកន្លែងកើត ស្ថិតនៅផ្ទះលោកមេភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី មានបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ អិល អូ ឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់បានទៅវាយសោច្រវ៉ាក់ម៉ូតូ ដែលម្ចាស់ម៉ូតូចាក់ទុក នៅក្រោមផ្ទះលោកមេភូមិ ហើយបម្រុងជិះម៉ូតូនោះ ចេញ តែត្រូវប្រជាពលរដ្ឋ និងបងប្អូនម្ចាស់ម៉ូតូ រារាំង។ នៅខណៈនោះ ក៏ត្រូវសមត្ថកិច្ចប៉េអ៊ឹម ស្រុកជលគិរី ទៅទាន់ ហើយឃាត់ខ្លួន បញ្ជូនទៅខេត្តទាំងក្បាលព្រលប់តែម្ដង។

រឿងរ៉ាវដែលបុគ្គលិក ក្រុមហ៊ុនអចលទ្រព្យអិលអូឌី ៣នាក់ បានក្លាយជាទង្វើប្លន់ តាមបណ្ដឹងចោទប្រកាន់ របស់ម្ចាស់ម៉ូតូ គឺនៅម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៩ មានបុគ្គលិកក្រុមហ៊ុនខាងលើ ៣នាក់ ដែលមានម្នាក់បានអះអាងប្រាប់អ្នកសារព័ត៌មានថា ខ្លួនជាអ្នកធំ គឺមានឋានៈជាអនុប្រធាន សាខា បានចុះមកអនុវត្តន៍ផ្ទាល់ ការទារបំណុល ពីកូនបំណុល ដែលទិញ -បង់រំលស់ម៉ូតូ ម៉ាកឌ្រីមសង់ សេរី២០១៩ មួយគ្រឿង ពីក្រុមហ៊ុន អិល អូ ឌី ហើយមិនបានបង់៣ខែមកហើយ។

<span;>លោកធំ អនុប្រធានសាខាក្រុមហ៊ុននេះ បានបន្តប្រាប់អ្នកសារព័ត៌មានថា ខ្លួនត្រូវ តែដកយកម៉ូតូនេះ ឲ្យខាងតែបាន គ្មានការយោគយល់ ទោះជាក្នុងមធ្យោបាយណាក៏ដោយ។

<span;>លោកខែម លាភ អ្នកសារព័ត៌មាន ដែលនៅយកព័ត៌មាន នៅកន្លែងនោះ បានរាយការណ៍មកថា នៅប្រមាណម៉ោង៤ល្ងាច បុគ្គលិក និងលោកអនុប្រធាននោះ បាននាំគ្នា វាយសោច្រវ៉ាក់ ដែលចាក់ម៉ូតូទុក នៅក្រោមផ្ទះលោកមេភូមិនោះ ព្រមទាំងកាច់សោ ក ម៉ូតូ ហើយបើកម៉ូតូ រំដោះចេញ តែត្រូវអ្នកភូមិ រា រាំង។

លោកខែម លាភ បានបន្តថា នៅក្នុងសកម្មភាពនេះ បុគ្គលិក និងលោកអនុប្រធាននោះ បានគំរាមកំហែង មក លើអ្នកសារព័ត៌មាន និងបងប្អូនម្ចាស់ម៉ូតូផងដែរ តែសមត្ថកិច្ចប៉េអ៊ឹមស្រុក ជលគិរី ដែលដឹកនាំដោយលោកមេបញ្ជាការ គង់ សាវឿន ទៅទាន់ ហើយក៏ឃាត់ខ្លួនតែម្ដង។

<span;>ម្ដាយមីង ម្ចាស់ម៉ូតូ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ម៉ូតូនេះ គឺក្មួយគាត់បានទិញ-បង់រំលស់ ពីក្រុមហ៊ុនខាងលើ ក្នុងតម្លែជាង២ពាន់ដុល្លា ហើយបានបង់រំលស់ជាង១ឆ្នាំហើយ គឺស្មើនឹងទឹកប្រាក់ជាង១ពាន់ដុល្លា នៅសល់ប្រមាណមួយពាន់បីរយ ដុល្លាទៀត។

<span;>នៅចុងក្រោយនេះ ក្មួយគាត់ខានបង់៣ខែ ដោយស្ថានភាពជីវភាពធ្លាក់ដុតដាប ពោលគឺជីវភាព អ្នកទន្លេនៅឆ្នាំនេះ ទឹកក៏មិនឡើង ត្រីក៏កាន់តែខ្សត់ខ្សោយ រួមទាំងស្ថានភាពវិបត្តិសេដ្ឋកិច្ចជម្ងឺខូវីតផងនោះ ក្មួយរបស់គាត់ បានទៅស៊ីឈ្នួលគេ នៅភ្នំពេញ ដើម្បីរកលុយដោះបំណុលម៉ូតូនេះ ហើយម៉ូតូនេះ នៅផ្ញើទុក នៅគាត់។

<span;>ម្ដាយមីងនេះ បានបន្តរៀបរាប់ឲ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា បុគ្គលិក ក្រុមហ៊ុននេះ បានចុះមកជំរិតដក យកម៉ូតូនេះ តែគាត់មិនហ៊ានប្រគល់ឲ្យ ព្រោះម្ចាស់ម៉ូតូមិននៅ គាត់ក៏មករាយការណ៍ជូនលោកមេភូមិ ព្រមទាំងយកម៉ូតូមកទុក នៅក្រោមផ្ទះលោកមេភូមិ ដោយចាក់សោច្រវ៉ាក់ ការពារសុវត្ថិភាព ជាធម្មតា របៀបផ្ទះនៅទន្លេ រង់ចាំការដោះស្រាយគ្នា។

<span;>លុះនៅព្រឹកថ្ងៃទី២៩ បុគ្គលិកក្រុមហ៊ុននេះ បានមកដល់ ហើយបានចរចារគ្នានៅផ្ទះ និងនៅចំពោះមុខលោកមេភូមិ ដោយគាត់អង្វរសុំ សង៨រយដុល្លា នៅ សល់៥រយដុល្លាទៀត គឺសុំពេល១០ថ្ងៃ គាត់នឹងសងបង្ហើយ បើរយៈពេល១០ថ្ងៃ មិនបានទេនោះ សុំមកដកយកម៉ូតូនេះចុះ តែបុគ្គលិកនោះ នៅតែមិនព្រម ត្រូវតែដកយកម៉ូតូ បើគ្មានលុយសងគ្រប់នៅពេលហ្នឹង ហើយក៏ឈានដល់ការវាយសោច្រវ៉ាក់ រំដោះយកម៉ូតូ តែម្ដង។

ប្រជាពលរដ្ឋនាំគ្នានិយាយថា សកម្មភាពជំរិតទារបំណុល របស់ក្រុមហ៊ុននេះ គឺយង់ឃ្នងណាស់ ដូចបារាំងសេស ជំរិតទារពន្ធ នៅក្នុងសម័យអាណានិគមន៍ នៅភូមិគ្រាំងលាវ ស្រុករប្អៀរ ខេត្តកំពង់ឆ្នាំង អញ្ចឹង ហើយក្រុមហ៊ុននេះ អនុវត្តន៍ក្រៅច្បាប់បែបនេះ មកលើកូនបំណុលច្រើនករណីមកហើយ ហើយ ម៉ូតូដែលដកទៅ គឺមិនជួយលុយថ្លៃបង់រួចហើយនោះ ខ្លះមកកូនបំណុលវិញឡើយ។

ប្រជាពលរដ្ឋទាំងនោះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង ដែលបានការអនុវត្តន៍ច្បាប់ ការពារ ប្រជាពលរដ្ឋទន់ខ្សោយ តួយ៉ាងដូចករណីខាងលើ៕




Leave a Reply

Your email address will not be published. Required fields are marked *