មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

បង្ក្រាបKTVមួយកន្លែងឃាត់ខ្លួនជនជាតិចិនប្រុសស្រីជិត៤០០នាក់ ដកហូតកាំភ្លេីងខ្លី២ដេីម.ថ្នាំញៀន១ចំនួនធំ នៅក្រុងព្រះសីហនុ


ចេញផ្សាយ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ឯកស័ក្ត ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០១ខែតុលា ឆ្នាំ២០២០ ដោយ៖ អង្ភាភាព ព័ត៌មាន សម្លេងមាតុភូមិប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 011332023/0973455588

<(ព្រះសីហនុ) ៖ ជនជាតិចិនប្រុសស្រីជិត៤០០នាក់ត្រូវបាន សមត្ថកិច្ចបានធ្វើការបង្ក្រាបនឹងឃាត់ខ្លួននៅទីតាំង«ខារ៉ាអូខេ»របស់ជនជាតិចិនមួយកន្លែងឈ្មោះ”ចិនស៊ីនខាយសៀនមិន”និងរកឃេីញអាវុធខ្លីចំនួន២ដេីម រួមនឹងថ្នាំញៀនមួយចំនួន ។
ការចុះបង្ក្រាបករណីខាងលេី នេះបានធ្វើឡើងក្នុង ខារ៉ាអូខេរបស់ជនជាតិចិនឈ្មោះ” ចិនស៊ីនខាយសៀនមិន” នៅម្តុំឆ្នេរអូឈើទាល ក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចបានរកឃើញ គ្រឿងញៀន មួយចំនួនធំ និងសង្ស័យមានការពាក់ពន្ធ័ ករណីជួញដូរផ្លូវភេទ និងប្រើប្រាស់ គ្រឿ ងញៀ​នផងដែរ។

ក្រៅពីវត្ថុតាងទាំងនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនថៅកែធំ និងរកឃើញកាំភ្លើងខ្លីចំនួន២ដេីមថែមទៀតផង ហេីយជនជាតិចិនប្រុស ស្រីជិត ៤០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងខារ៉ាអូខេនេះ ដើម្បីត្រួតពិនិត្យនិងសាកសួរ ដោយសមត្ថកិច្ចជំនាញ ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ថ្លែងប្រាប់អ្នក សារព័ត៌មាន កាលពីល្ងាចថ្ងៃទី៣០ខែកញ្ញា ថា៖នៅក្នុងការចុះប ង្ក្រាប ទីតាំងខារ៉ាអូខេ “ចិនស៊ីនខាយសៀនមិន” សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣៧៥នាក់ ដោយក្នុងនោះមានថៅកែធំម្នាក់ គឺថៅកែទីតាំងខារ៉ាអូខេ និងបានរកឃើញ ថ្នាំញៀនផងដែរ ហើយសមត្ថកិច្ចកំពុងតែធ្វើការសាកសួរដំណើរការនីតិវិធី ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងខារ៉ាអូខេ ចិនស៊ីនខាយសៀនមិន ជាកម្មសិទ្ធរបស់ឈ្មោះ Bao Fangze ជាជនជាតិចិន សមត្ថកិច្ចបានដកហូតបាន គ្រឿងញៀន មួយចំនួនធំ (មិនទាន់ថ្លឹង) រួមទាំងមានអា វុធខ្លីចំនួនពីរដើម ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្ត ព្រះសីហនុ បា នមានប្រសាសន៍កាលពីព្រលប់ ថ្ងៃទី៣០ ខែកញ្ញា ថា៖ ប្រតិបត្តិការនេះមិនទាន់បានបញ្ចប់ នៅឡើយទេ កំពុងតែអនុវត្តទៅតាមនីតិវិធី ដឹកនាំសម្របសម្រួលដោយលោកសៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងបញ្ជាដឹកនាំផ្ទាល់ ពីលោកគួច ចំរើន គណៈអភិបាលខេត្ត និងមានការចូលរួមពីកម្លាំងជំនាញ ពាក់ព័ន្ធជាច្រេីននាក់ទៀត ៕




Leave a Reply

Your email address will not be published. Required fields are marked *