មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

សារធាតុញៀនជា៣០គីឡូក្រាម..! ទីបំផុតឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ប្រមាណជា ៣០គីឡូក្រាម

ភ្នំពេញ ៖ នៅវេលាម៉ោង ១និង១៥នាទីយប់ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០


នៅចំណុច ច្រកអន្តរជាតិដូង ភូមិស្វាយធំ  ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងជំនាញ (ក៥)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង សាន សុទ្ធី.នាយករង គឹម តូ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋានគរបាលខេត្តបាត់ដំបងនិងដោយមាន
ការសម្របសម្រួលពីលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបាត់ដំបងបានបើកការស៊ើប អង្កេត ស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនដោយឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ផាន់ផុំ រតនា (PHANPHOM RATTANA) ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ ថៃកាន់លិខិត ឆ្លងដែនលេខAB ៤២៧៤៣៧៣និងចាប់យកវត្ថុតាងបានសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE  ៣០កញ្ចប់ធំទម្ងន់ប្រមាណ ៣០គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំកសាងនីតិវិធីដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។




Leave a Reply

Your email address will not be published. Required fields are marked *