មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ល្បែងស៊ីសងដ៏ធំ កំពុងបើកលេង នៅក្រោយផ្ទះ ឯកឧត្តម ជាប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង  សម្ថកិច្ចហាក់មិនអើពើមិនបង្ក្រាប

ចេញផ្សាយ ៖ ថ្ងៃចន្ទ ៧រោជ ខែមិគសិរ ឆ្នាំកុរ សំរិទ្ធស័ក្ត ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២០
ដោយ ៖ អង្គភាពសម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយៈទូរស័ព្ទ០១១៣៣២២៣០./.០៩៧៣៤៥៥៥៨៨


ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា វង់ល្បែងស៊ីសងដ៏ធំមួយកន្លែង បានកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យ នៅក្រោយផ្ទះ របស់ឯកឧត្ដមម្នាក់ ទីតាំងបើកលេងល្បែងរបៀរនិងអាប៉ោង ខាងលើ ស្ថិតនៅត្រង់ចំណុចផ្ទះដំបូលប្រក់ស័ង្កសី ភូមិគាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយផ្ទះឯកឧត្តម ( អ៊ុយ រី  ) ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង តែម្តង ល្បែងស៊ីសងខាងលើ ត្រូវបានប្រភពរាយការណ៍បានបង្ហើបឲ្យដឹងថា ជារបស់( លោក អួន តាល់ ) ដែលជាបុគ្គលដ៏ល្បីល្បាញម្នាក់ក្នុងខេត្ត បាននិងកំពង់បើកល្បែងស៊ីសង នៅកាទីតាំងខាងលើ និងមានម្នាក់ទៀតឈ្មោះ ( លោក រើន ) ជាអ្នករត់ការពីក្រោយខ្នងលោកតាល់។

( សូមរំលឹកកន្លងទៅថ្មីៗនេះ ) លោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង ដែលទើបប្រកាសកាលពីថ្មីៗនេះ បានបញ្ជាក់ប្រាប់ថា ក្នុងខេត្តបាត់ដំបង គឺមិនអនុញាតិ ឲ្យមានល្បែងសុីសងគ្រប់ប្រភេទកើតឡើងនោះទេ ក្រោយមានការប្ដេជ្ញាចិត្ត ពីសំណាក់ លោកសាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីទប់ស្កាត់បង្ក្រាប ល្បែងស៊ីសង គេសង្កេតឃើញថា ទីតាំងល្បែងជាច្រើនកន្លែង ត្រូវបានបិទស្ងាត់ជាបន្តបន្ទាប់ផងដែរ។

ប៉ុន្តែចំណែកទីតាំងល្បែងរបស់ (  លោក តាល់ និងលោក រើន )នៅតែដំណើរការ ដោយរលូន ផ្គើនទៅនឹងបទបញ្ជារបស់ស្នងការខេត្តបាត់ដំបង ដោយមិនកោតខ្លាចញញើតអ្វីទាំងអស់
ប្រភព .ខាងលើបានបន្តទៀតថា ការឲ្យមានល្បែងសុីសង ធ្វើឲ្យពះពាលដល់គោលនយោបាយភូមិឃុំសុវត្ថិភាព ដែលអាចកើតមានដូចបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម នាយពេលបច្ចុប្បន្ន។

ប្រជាជន និងមហាជនដល់រស់ក្នុងក្រុងបាតបំបងបានទទូចស្នើដល់ ឯកឧត្តម ងួន រតនៈ  អភិបាល នៃគណះអភិបាល និងជាប្រធានគណៈកម្មការបង្រ្កាបទបល្មើស ខេត្តបាត់ដំបង ជាពិសេសឯកឧត្តម សាត គឹមសានស្នងការខេត្តបាត់ដំបង នឹង ឯកឧត្តម មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចុះពិនិត្យតាមដាន និងបង្រ្កាបផង ។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕




Leave a Reply

Your email address will not be published. Required fields are marked *