មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

កុំលោភលន់ពេកនាំចាញ់បោក! គេថាដាក់ប្រាក់សន្សំ នឹងផ្តល់ការប្រាក់ខ្ពស់ ទីបំផុត ដើមក៏អត់ ចុងក៏អត់ ខាតពេលប្តឹងទៀត នៅស្រុកបរសេដ្

ចេញផ្សាយ ៖ ថ្ងៃពុធ ៩រោជ ខែមិគសិរ ឆ្នាំជូត សំរិទ្ធស័ក្ត ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃ៩ខែធ្នួ ឆ្នាំ២០២០
ដោយ ៖ អង្គភាពសម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះទូរស័ព្ទ ៖ ០១១៣៣២២៣០./.០៩៧៣៤៥៥៥៨៨


(កំពង់ស្ពឺ)៖ បន្ទាប់ពីមានការបែកធ្លាយ ករណីឆបោកប្រាក់ជាលក្ខណៈប្រព័ន្ធ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឥឡូវនេះក្រុមជនរងគ្រោះ បានដាក់ពាក្យប្ដឹងក្រុមជនឆបោកទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីឲ្យជួយរកយុត្តិធម៌ និងចាប់ខ្លួនក្រុមខិលខូចទាំងអស់នោះ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា ពួកគាត់បានចាញ់បោកក្រុមជនសង្ស័យទី១ឈ្មោះ ជិន វិបុល, ទី២ឈ្មោះ ជិន ចាន់ឡឹក, ទី៣ឈ្មោះ ជិន ស្រីនាង ,ទី៤ឈ្មោះ ជិន សុខេង ,ទី៥ឈ្មោះ ជិន ស្រីពៅ និងបក្ខពួកជាច្រើននាក់ទៀត ក្រោមរូបភាព បញ្ចុះបញ្ចូលឲ្យពួកគាត់ដាក់ប្រាក់សន្សុំដោយទទួលបានការប្រាក់ខ្ពស់ពី ១៥ ទៅ៣០ភាគរយក្នុងរយៈពេល ១ ទៅ ២សប្ដាហ៍ កាលពីអំឡុងឆ្នាំ២០១៨។ប្រជាពលរដ្ឋរងគ្រោះ បន្ដថា រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២០ ទើបបែកធ្លាយថា នេះជាករណីឆបោក ព្រោះក្រុមជនសង្ស័យពុំបានយកប្រាក់ទៅទូទាត់ជូនប្រជាពលរដ្ឋម្ចាស់លុយតាមការសន្យានោះទេ។ ទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋ ចាញ់បោកក្រុមជនសង្ស័យខាងលើ មានចំនួនរាប់សែន ទៅដល់លានដុល្លារ។

សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋរាប់សិបគ្រួសារ បានលើកគ្នាទៅសាលាឃុំពោធិ៍ចំរើន ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហានេះ ប៉ុន្តែហាក់ពុំសូវបានអាជ្ញាធរយកចិត្តទុកដាក់ឡើយ ទើបពួកគាត់សម្រេចរកមេធាវី ដាក់ពាក្យប្ដឹងក្រុមជនសង្ស័យតាមផ្លូវច្បាប់។ជុំវិញករណីឆបោកខាងលើនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងជាសាធារណៈថា កន្លងទៅអាជ្ញាធរធ្លាប់អប់រំពលរដ្ឋដែរ ប៉ុន្តែពលរដ្ឋមិនព្រមស្ដាប់ទើបឈានដល់ចាញ់បោកក្រុមជនខិលខូចទាំងអស់នោះ។

សូមលោកជំទាវព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ មេត្តាជួយចាត់ការរកយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋយើងផង៕




Leave a Reply

Your email address will not be published. Required fields are marked *