មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

សង្វៀនជល់មាន់អាប៉ោងនឹងយូគីស្ថិតនៅក្នុងភូមិទឹកខៀវ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូរ ខេត្តកំពត ។ បើកលេងយ៉ាងអាណាធិបតេយ្យ

ចេញផ្សាយ ៖  ថ្ងៃព្រហស្បតិ៍ ១០រោជ ខែមិគសិរ ឆ្នាំជូត សំរិទ្ធស័ក្ត ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃ១០ខែធ្នូ ឆ្នាំ២០២០
ដោយ ៖ អង្គភាពសម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះទូរស័ព្ទ=ទ០១១៣៣២២៣០/០៩៧៣៤៥៥៥៨៨

ប្រភព ពីប្រជាពលរដ្ឋបានរាយការណ៍មកថានៅភូមិទឹកខៀវ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូរ ខេត្តកំពត នឹងឃុំកំពុងគ្រែង ភូមិអណ្ដូងជឺមឺន ស្រុកទឹកឈូរ ខេត្តកំពត ដែលមានក្រុមញៀនល្បែងសុីសង ជល់មាន់ អាប៉ោង យូគី លេងជារាងរាល់ថ្ងៃគេមិនឃើញមាន សមត្ថកិច្ចជំនាញ ឬ កងកម្លាំង ណាមួយ ចុះទៅធ្វើការបង្ក្រាបសង្វៀនជល់មាន់របស់ លោក នី នោះឡើយ ។ ហើយលេងយ៉ាងអាណាធិបតេយ្យ បើយោងតាមសំដីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ បានលើកឡើង ថា សង្វៀន ជល់មាន់ អាប៉ោង យូគី មួយកន្លែងនេះគឺលេងឡើងដុះស្លែហើយគេលេងភ្នាល់លុយរាប់ពាន់ដុល្លារឯណោះមិនមែនលេងតិចទួចនោះទេ។
ប្រភពនេះបានបន្ដទៀតថា ជារៀងរាល់ថ្ងៃគឺមានក្រុមអ្នកញៀនល្បែងជាច្រើននាក់បានទៅលេងល្បែងនៅទីនោះហើយក៏មានការកើតជម្លោះក្នុងគ្រួសារជាញឹកញាប់ផងដែរ ព្រោះតែល្បែងស៊ីសងនេះហើយធ្វើឲ្យមានប្ដីប្រពន្ធខ្លះឈ្លោះប្រកែកគ្នាជាញឹកញាប់ ផងដែរ។
ប្រភពពីមន្ត្រីនគរបាលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងដែរថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើការប្ដឹងទៅមន្ត្រីមូលដ្ឋានដែរ តែមន្ត្រីមូលដ្ឋាន មិនបានធ្វើការបង្ក្រាប់ឬក៏ទប់ស្កាត់អ្វីសោះឡើយ ពួកគាត់បានលើកឡើងទៀតថា ប្រហែលជាឆ្នាំបាយរបស់ពួកអស់លោកមន្ត្រីគ្រាក់ៗ មើលទៅ បានជាមិនមានមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធ ណាធ្វើការបង្ក្រាប  បើគ្មានការឃុបឃិតពុករលួយជាប្រព័ន្ធ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងក្រុមញៀនល្បែងនោះទេ ល្បែងស៊ីសងទាំងនោះក៏មិនអាចដំណើរការបានដោយរលូនបានដែរ ជៀសមិនខានពីការបង្ក្រាបរបស់សមត្ថកិច្ចពុំខានឡើយ ។

ក្រុមប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ សូមអំពាវនាវនិងសូមស្នើសុំដល់ ឯក ឧត្តម ជាវ តាយ អភិបាល និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើស និងលោកឧត្តមសេនីយ៍ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត សូមមេត្តា ជួយអន្តរាគមន៍និងធ្វើការបង្ក្រាបកន្លែងលេងល្បែងស៊ីសងរបស់ លោក នី នេះផង ដើម្បីជៀសវាងហានិភ័យផ្សេងៗដូចជា មានចោរលួចចោរឆក់ចោរប្លន់ជាដើម ម្យ៉ាងទៀតនោះ ជម្ងឺកូវីដ19 កំពុងរាតត្បាតមិនគួរណាក្រុមញៀនល្បែងទាំងអស់នោះទៅនៅជំុគ្នាទេគូតែនៅ

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ដើម្បីជាន់ពន្លិច បរិហារកេរ្តិ៍​ ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចធ្វើលិខិតប្ដឹង ចូលមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើកែសម្រួល ឬបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយផង ងាយស្រួលអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញ ៕




Leave a Reply

Your email address will not be published. Required fields are marked *