មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

រលកយក្សស៊ូណាមិនៅប្រទេសឥណ្ឌូណេស៊ីបន្តសម្លាប់មនុស្សកើនដល់២២២នាក់ និងរបួសជាង៨០០នាក់ហើយ

ឥណ្ឌូណេស៊ី៖ តួលេខជនរងគ្រោះបាត់បង់ជីវិត បានបន្តកើនឡើងដល់២២២នាក់ហើយ និងច្រើនជាង៨០០នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីមានហេតុការណ៍រលកយក្សស៊ូណាមិ វាយប្រហារយ៉ាងកក្រើកនៅតាមតំបន់ឆ្នេរនៃច្រកសមុទ្រ Sunda ប្រទេសឥណ្ឌូណេស៊ី ។

សម្រាប់តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang Lampungខាងត្បូង និង Serang ខណៈអាជ្ញាធរឥណ្ឌូណេស៊ីក៏បានព្រមានផងដែរថា ចំនួនមនុស្សស្លាប់ និង របួស អាចមានការកើនឡើងជាបន្តបន្ទាប់ទៀត ។

បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីនោះ មូលហេតុមួយដែលអាចបង្កឲ្យមានរលកស៊ូណាមិបែបនេះ អាចមកពីបាតុភូតបំណាក់ដីនៅបាតសមុទ្រ បន្ទាប់ពីភ្នំភ្លើង Anak Krakatoa បានផ្ទុះឡើង ៕




Leave a Reply

Your email address will not be published. Required fields are marked *