មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ក្រុមហ៊ុន​ស៊ីបាយអូថេក ត្រូវមហាជនដាក់ការសង្ស័យថា មានមន្ត្រីគ្រាក់ៗ នៅពីក្រោយទើបកាប់បំផ្លាញដើមច្បោះក្នុងតំបន់ព្រៃឡង់ខេត្តស្ទឹងត្រែងដោយគ្មានការបង្រ្កាប

ចេញផ្សាយ ថ្ងៃអង្គារ៣កើតខែបុស្សឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

ទឹងត្រែង៖ សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ដើមច្បោះជរ៍ទឹក រាប់សិបដើមឋិត​នៅ​ចំណុច​អូរគ្រាក់ .ឃុំសៀមបូក .ស្រុក​សៀមបូក ត្រូវ​ក្រុមហ៊ុន​ស៊ីបាយអូថេក កំពុងខ្ចីដៃប្រជាពលរដ្ឋចូលទៅកាប់​ទន្ទ្រានក្នុងដែនអភិរក្សជីវះចម្រុះបរិស្ថាន និងដឹកជញ្ជូនចូលការដ្ឋានរបស់ក្រុមហ៊ុុមហ៊ុន ធ្វើអាជីវកម្មដែល​មាន​ទីតាំង​ស្ថឹតនៅឃុំបឹងចារ.ខេត្តក្រចេះ ។ សហគមន៍​បារម្ភ​ថា រណ្ដៅ​ជ័រទឹក​ របស់អ្នកស្រុករាប់រយគ្រួសារ នឹង​បាត់បង់​ទាំងស្រុង បើមន្ត្រីពាក់ពន្ធ័នៅតែបន្ដឃុបឃឹតពុករលួយបឹតបាំង ធ្វើមិនដឹងមិនឮ ។សសហគមន៍ការពារព្រៃឈើមួយក្រុម ដើររបាតប្រទះ ឃើញដើមច្បោះជរ៍ទឹកជាង ៣០​ដើម ត្រូវ​កម្មករ​ក្រុមហ៊ុន​ស៊ីបាយអូថេក កាប់និងដឹកជញ្ជូនតាមរថយន្តប៉ាកុងចំនួន ៣​គ្រឿង ចេញ​ពីតំបន់ព្រៃឡង់ កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០១៩

 

សហគមសហគមន៍រស់នៅក្នុងឃុំចារបានចោទថា ក្រុមហ៊ុន​បាន​បញ្ជូន​គ្រឿងចក្រ និង​កម្មករ​ជាច្រើន​នាក់ កាប់​ទន្ទ្រានរំលំ​ឈើ​ នៅទីតាំងដែលសំបូររណ្ដៅជ័រទឹករបស់អ្នកស្រុក​រាប់រយ​គ្រួសារ សហគមន៍បន្ដថាដើមច្បោះយកជ័ររបស់អ្នកស្រុក នៅ​ចំណុច​អូរគ្រាក់ គឺជា​ដង្ហើម និងជាមុខរបរអាជីពតាំងពីដូនតា ជាសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចច្រើន​ឆ្នាំ​មក​ហើយ នឹង​វិនាសបាត់បង់បើ​ស្ថាប័ន​ពាក់ព័ន្ធ​ នៅតែធ្វើមិនដឹងមឹនឮមឹនទប់ស្កាត់ ។

កាលពី​ថ្ងៃ​ទី៤ មករា សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង ប្រទះ​ឃើញ​ដើមឈើ​ផលិត​ជ័រទឹក​ជាង ៣០ ដើម ត្រូវ​បាន​គេ​អារ​រំលំ​ដួល​រាយប៉ាយ​ក្នុង​ព្រៃ និង​មាន​រថយន្ត​ប៉ា​កុង ៣គ្រឿង ដឹក​ឈើ​ជម្លៀស​ចេញពី​តំបន់​នោះ មេឃុំបឹងចារ លោក ហុល សឿន ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ បាន​ទទួល​ដំណឹង​ពី​អ្នកភូមិ​រាយការណ៍​ថា មាន​កម្មករ​កាប់​ឈើ​ដឹកជញ្ជូន​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន​ដែរ ហើយ​លោក​បាន​រាយការណ៍​ជូន​ថ្នាក់លើ​រួចហើយ។ លោក​ថា អាជ្ញាធរ​ជាតិ ធ្លាប់​ចុះ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​ នៃអាជីវកម្មឈើ របស់​ក្រុមហ៊ុន​ស៊ីបាយអូថេក​ដែរ ក្រោយពី​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ត្អូញ​បាត់បង់​រណ្ដៅ​ជ័រទឹក មានពលរដស្រស់នៅក្នុងតំបន់ខាងលើបានធ្វើការផ្សេងដល់អាជ្ញាធរជាច្រើនដងហើយ តែពុំមានការទុនស្លាយពីអាជ្ញាធរសោះ ។

 

សហគមន៍​ព្រៃឡង់ ខេត្ត​ក្រចេះឲ្យដឹង កាល​ពី​ពេល​ថ្មីៗ​នេះ ដើមច្បោះផលិតជ័រទឹក ដែល​នៅ​ច្រើនជាងគេ ក្នុង​តំបន់​ព្រៃ​ឡង់ នៅ​ចំណុច​អូរឡង់ និង​អូរ​គ្រាក់ នៃ​ឃុំ​សៀមបូក ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង កំពុង​ប្រឈម​ការបាត់បង់​បិនាសជា​បន្តបន្ទាប់ ក្រោយ​ពី​ក្រុមហ៊ុន​បញ្ជូន​គ្រឿងចក្រ និង​រថយន្ត​ប៉ាកុង ចូល​តំបន់​នោះសហគមន៍​ថា អ្នក​មាន​អំណាច​មួយ​ចំនួន ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​( ស៊ីបាយអូថេក ) ធ្វើអាជីវកម្មឈើ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ឈូស​ក្រវាត់​ព្រំ​ដី ដើម្បី​ដឹក​ជញ្ជូន​ឈើ ដោយ​មាន​សមត្ថកិច្ច និង​ទាហាន​យាមល្បាត​យ៉ាង​តឹងរ៉ឹង។

សហគសហគមន៍ព្រៃឡង់ដាក់ការសង្ស័យថា ក្រុមហ៊ុន ( ស៊ី​បាយអូថេក ) មានការឃុបឃិយ និងមន្ត្រីគ្រាក់ៗ ក្នុងខេត្ត បើមិនមានការឃុបឃិតនោះទេ ក្រុមហ៊ុន ( ស៊ីបាយអូថេក ) មិនអាចរំលូតចូលទៅកាប់ទន្ទ្រានបំផ្លាញ់ក្នុងតំបន់នៅបានឡើយ ជៀសមិនផុតនិងមានការបង្ក្រាប ។ទាក់ទិននិងរឿងក្រុមហ៊ុន ( ស៊ីបាយអូថេក ) ទាក់ទិននិងប្រជាសហគមន៍ចោទប្រកាន់ថា ចូលកាប់ទន្ទ្រាន ដើមច្បោះផលិតជ័រទឹក និងដឹកជញ្ជូនតាមរថយន្តប៉ាកុង ខាងលើ អង្គភាពយើង មិនអាចសុំការបំភ្លឺបានឡើយ ។

លើ

មន្ត្រីរាជការជុំវិញខេត្ត ក៍ដូចសហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ខាងលើ ស្នើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាពិសេស ឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណះកម្មាបង្ក្រាបថ្នាក់ជាតិ ចុះពិនិត្យ និងសើបអង្កេត មន្ត្រីក្រោមឪវាតដែលពាក់ពន្ធ័ ឃុបឃឹតបឹតបាំង បទល្មើស ( ក្នុងភូមិសាស្ត្រខាងលើ )បើពុំនោះទេក្រុមឧក្រិដ្ឋជន នៅតែបន្តសកម្មភាពធ្វើព្យុះធ្វើភ្លៀងយ៉ាងគគ្លើន យ៉ាងណាម៉ិញ កុំឲ្យមន្ត្រីគ្រាប់ល្ពៅ និងក្រុមឈ្មួញទុច្ចរិតនៅក្រៅសំណាញ់ច្បាប់ ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀងគឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូវបាន
តារយៈទូរស័ព្ទ លេខ 011332023 /0973455588




Leave a Reply

Your email address will not be published. Required fields are marked *